ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ដឹកនាំ​ប្រតិភូ​ចុះសួរសុខទុក្ខ​លោក ជ័យ យ៉ាណូ ចាងហ្វាង​កាសែត​“​សុជីវធម៌​” ដែល​កំពុង​មាន​ជំងឺ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែ​សីហា ឆ្នាំ​២០១ កន្លង​ទៅ​ថ្មីៗ​នេះ ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ លោក ហ៊ុន សុខា អមដំណើរ​ដោយ​លោក ថា​ន វុត្ថា ប្រធាន​សមាគម​សារព័ត៌មាន​ជាតិ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​មួយក្រុម​មាន​គ្នា​ជាង ១០​នាក់ បាន​មក​សាកសួរ​សុខទុក្ខ​លោក ជ័យ យ៉ាណូ ចាងហ្វាង​កាសែត​សុជីវធម៌ ដែល​កំពុង​មាន​ជំងឺ​យ៉ាងធ្ងន់ធ្ងរ ។​

​កន្លងមក​ថ្មីៗ​នេះ លោក ជ័យ យ៉ាណូ បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ និង​សំរាក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។ ប៉ុន្តែ​នាពេល​នេះ​ដែរ​ឃើញថា អាការៈរោគ​របស់លោក ជ័យ យ៉ាណូ បាន​ធូរស្រាល​មក​វិញ ហើយ​ដោយ​គោរព​តាម​បញ្ជា​របស់​គ្រូពេទ្យ នៅតែ​លេបថ្នាំ​ជា​បន្ត​រាល់ថ្ងៃ តាម​ពេល​កំណត់​ដោយ​មិន​ឱ្យ​ខកខាន​នោះទេ ។ ជាមួយនេះដែរ ចំពោះ​បញ្ហា​ជីវភាព​របស់​គាត់ (​ជ័យ យ៉ាណូ​)​ក៏​កំពុង​មាន​ការខ្វះខាត​យ៉ាងខ្លាំង​ក្នុង​ឱកាស​នៃ​ការព្យាបាល​ជំងឺ​ផ្ទាល់ខ្លួន​នោះ​ផង​ដែរ ។ ប៉ុន្តែ​កន្លងមក ក៏​គេ​ឃើញ​សប្បុរសជន​នានា​ក្នុង​ស្រុក​ក៏​បាន​ជួយ​ឧបត្ថម្ភ​តាម​កម្លាំង​សទ្ធា​ផងដែរ ដើម្បី​បាន សោហ៊ុយ​ក្នុង​ការព្យាបាល​ជំងឺ ដោយ​ការ​សម្រាក​នៅ​មន្ទី​ពេទ្យ ។

​ក្នុងឱកាស​នោះ​នោះដែរ លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ ព្រមទាំង​ប្រតិភូ​ជា​អ្នក​រួម អាជីព​នៃ​សារព័ត៌មាន បាន​សម្តែង​នូវ​មនោសញ្ចេតនា​អាណិតអាសូរ​ដល់​លោក ជ័យ យ៉ាណូ ដែល​មាន​អាការៈ ស្គមស្គាំ​ស្លេកស្លាំង កម្លាំង​ថមថយ ដែល​មាន​អាការៈរោគ​បង្ហាញ​តាមរយៈ​គ្រូពេទ្យ​បាន​ឱ្យដឹងថា ជា​ជំងឺ​បេះដូង និង​លើសឈាម​ផង ព្រមទាំង​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម បណ្តាល​ឱ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ផង ។​

​ជាក់ស្តែង​នៅ​ថ្ងៃទី ១៩ ខែ​សីហា ឆ្នាំ​២០១៥ លោក ហ៊ុន សុខា និង​ប្រតិភូ​ទាំងអស់​បាន​អញ្ជើញ​មក​សួរ សុខទុក្ខ ព្រមទាំង​បាន​ឧបត្ថម្ភ​សម្ភារៈ​មួយចំនួន និង​ថវិកា ១០០​ដុល្លារ ដោយ​ការជូន​ផ្ទាល់​ដៃ​ដល់​លោក ជ័យ យ៉ាណូ តែម្តង ។ ទន្ទឹមនឹងនេះ​ដែរ លោក​ជ័យ យ៉ាណូ ដែល​មាន​អាយុ ៧៤​ឆ្នាំ ហើយ​ដែល​គាត់​មាន​អាជីព​ជា​អ្នកកាសែត ស្ទើរ តែ​មួយ​ជីវិត​គាត់​នោះ ក៏​មាន​ចិត្ត​រំភើប​អបអរ និង​បាន​សម្តែង​នូវ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​លោក ប្រធាន ហ៊ុន សុខា និង​ប្រតិភូ​ទាំងអស់​នា​ពេល​នេះ ។ បន្ទាប់មក​លោក ជ័យ យ៉ាណូ បាន​លើកដៃ​សំពះ​ជូនពរ​ដល់ ប្រតិភូ​ទាំងអស់ សូមឱ្យ​បាន​ទទួល​នូវ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​/
​ដោយ​ ៖ សារ៉េត​

 

2015_08_20a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.