ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ខេត្ត​កំពត​ប្រារព្ធ​ខួប​លើក​ទី​១៩​នៃ​ទិវា​អន្តរជាតិ សម្រាប់​យុវជន​១២ សីហា​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព សម្រាប់​យុវជន​” និង​”​សុខភាព​ផ្លូវភេទ​សុខភាព​បន្ត​ពូជ សម្រាប់​យុវជន​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ ២០១៨ លោក ស៉ឹម វុទ្ធា អភិបាលរង​ខេត្ត តំណាង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១៩​នៃ​ទិវា​អន្តរជាតិិ សម្រាប់​យុវជន​១២​សីហា​ឆ្នាំ​២០១៨​ក្រោម​ប្រធានបទ “​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព សម្រាប់​យុវជន​” និង​”​សុខភាព​ផ្លូវភេទ​សុខភាព​បន្ត​ពូជ សម្រាប់​យុវជន​”​។​

​ពិធី​នេះ​មាន​សមាជិក​ចូលរួម ពី​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុមយុវជន​កាយ​រិទ្ធ យុវជន​កាកបាទក្រហម យុវជន​(​ស ស យ ក​)​យុវជន​ស្រឡាញ់​សន្តិភាព និង​យុវជន​មកពី​បណ្ដា​មន្ទីរ អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ផងដែរ​។​

​បន្ទាប់ពី​លោក តា​ក ហាប់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាន​អាន​ខ្លឹមសារ​អត្ថន័យ​១២​សីហា​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​រួចមក មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ស៊ឹម វុទ្ធា​តំណាង លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានចាត់ទុក​ទិវា​អន្តរជាតិ សម្រាប់​យុវជន​១២​សីហា នាពេលនេះ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ ការប្ដេជ្ញាចិត្ត​និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​សង្គមជាតិ​ទាំងមូល​ចំពោះ​សិទ្ធិ ផលប្រយោជន៍​និង​បំណងប្រាថ្នា​របស់​យុវជន​។​

​លោក​អភិបាលរង​ខេត្ត ក៏​បាន​បន្ត​បញ្ជាក់​ឱ្យដឹងទៀតថា ទិវា​អន្តរជាតិ​សម្រាប់​យុវជន​១២​សីហា​ដែល​បាន​ធ្វើឡើង​នា​ពេល​នេះ គឺ​សំដៅ​ឱ្យ​សង្គម​សហប្រជាជាតិ​ទាំងមូល​បង្កើន​ការគិតគូរ​យកចិត្តទុកដាក់​ដល់​យុវជន​តាម​បណ្ដា​ប្រទេស​នី​មួយៗ​អង្គការ​ជាតិ អន្តរជាតិ​ទូទាំង​ពិភពលោក ចាប់អារម្មណ៍​និង​យកចិត្តទុកដាក់​គិតគូរ​ដល់​ការអភិវឌ្ឍន៍​យុវជន​។

​ជាក់ស្ដែង ការលើក​យក​នូវ​ប្រធាន​បទ​នាពេលនេះ​ឡើង​គឺ​ដើម្បី​ជម្រុញ​ដល់​យុវជន​ទាំងអស់​ផ្ដោត​ការយកចិត្តទុកដាក់ រិះរក​គ្រប់​មធ្យោបាយ​ជា​យន្តការ​គន្លឹះ​សម្រាប់​កសាង​មូលដ្ឋានគ្រឹះ​នៃ​វប្បធម៌​សន្តិភាព តាមរយៈ​យោគយល់​អធ្យាស្រ័យ គ្មាន​អំពើហឹង្សា​ផ្ដើមចេញ​ពី​ការតាំងចិត្ត​និង​ការទទួលខុសត្រូ​វរាល់​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ចំ​ពោះ​ខ្លួនឯង អ្នក​ដ៏​ទៃ គ្រួសារ​និង​សង្គមជាតិ​។ ពិសេស​គោរព​តាម​គោលការណ៍​សន្តិ​សហ​វិជ្ជមាន ផ្សះផ្សា​បង្រួបបង្រួម​ជាតិ អន្តរជាតិ ក្នុង​គោលដៅ​ជម្រុញ​ឱ្យ​មាន​សន្តិភាព​សន្តិសុខ និង​ការអភិវឌ្ឍ ព្រមទាំង​លើកកម្ពស់​សេចក្ដីថ្លៃថ្នូរ ការ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌  សុជីវធម៌ ដែល​ជា​មា​គា៌​គេចផុត​ពី​អំពើ​ហឹង្សា ការកេងប្រវ័ញ្ច ការបំភិតបំភ័យ​ការបង្ខិតបង្ខំ និង​ឧក្រិដ្ឋកម្ម​តាម​រូបភាព​ផ្សេងៗ​។

​ជា​ការពិត​សកម្មភាព​សំខាន់​មួយ​ចំនួន​ខាងលើនេះ​គឺ​ពិតជា​សូចនាករ​មួយ​ឈាន​ទៅ​សម្រេចបាន​នូវ​ការកសាង​សន្តិភាព​យ៉ាង​ពេញលេញ មិន​ត្រឹមតែ​សម្រាប់​បុគ្គល គ្រួសារ និង​សង្គមជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់ សមុស្ស​ជាតិ​ក្នុង​ពិភពលោក​ទាំងមូ​ល​តែម្ដង​៕
​សេង ណា​រិទ្ធ​

r180912a1 r180912a2 r180912a3 r180912a4 r180912a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.