ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជានេសាទចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងប្រែក្លាយតំបន់ទាំងនេះដើម្បីទាក់ទាញភ្ញៀវទេសចរ

អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជានេសាទចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងប្រែក្លាយតំបន់ទាំងនេះដើម្បីទាក់ទាញភ្ញៀវទេសចរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ឱ្យចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងប្រែក្លាយតំបន់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។

ការអំពាវនាវបែបនេះរបស់លោក នួន ផារ័ត្ន ក្នុងឱកាសលោកបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់ទីបញ្ជាការស្រាលប្រចាំនៅបឹងទន្លេសាបចំនួន ២គោលដៅ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបនៅរដូវបិទនេសាទ និងពិនិត្យមើលសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផាត់សណ្តាយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

នាកាសនោះដែរ លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់ក្រុមការងារដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារតាមផែនការ និងបានដាក់បទបញ្ជាទៅដល់កងកម្លាំងទីបញ្ជាការស្រាលទាំងអស់ធ្វើយ៉ាងណាត្រូវតែបង្ក្រាបបទល្មើសនេសាទឱ្យបានជាពិសេសបទល្មើសធំៗដែលតែងតែកើតនៅលើផ្ទៃបឹងទន្លេសាបនៅរដូវបិទនេសាទ។

បានចុះពិនិត្យស្ថានភាពបទល្មើសនេសាទនៅចំណុចមួយចំនួនដូចជាកន្លែងអភិរក្សឡូត៍លេខ២ព្រែកខ្សាច់ កោះតាម៉ តំបន់ចុងព្រែឆ្កោក តំបន់កន្លុកបាយក្អែក តំបន់ត្រួយវែង តំបន់ព្រែកបា តំបន់ព្រែកតាសោម តំបន់ព្រែកជើងលោង និងតំបន់មុំបី ដែលជាទឹកដីជាប់ព្រំប្រទល់រវាងខេត្តទាំងបី រួមមាន៖ ខេត្តកំពង់ធំ ពោធិសាត់ និងខេត្តកំពង់ឆ្នាំង។

លោកជំរុញគ្រប់សហគមន៍ត្រូវរៀបចំឱ្យមានជាតំបន់អេកូទេសចរណ៍ធម្មជាតិមានដូចជាទស្សនាសត្វស្លាប ទស្សនាផ្ទះបណ្ដែតទឹក ជីវៈចម្រុះ ធនធានធម្មជាតិ ការប្រកបមុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំកន្លែងស្នាក់នៅ ហូបចុកឱ្យមានអនាម័យនិងមានសោភ័ណភាពសម្រាប់អ្នកទេសចរណ៍ ភ្ញៀវជាតិ និងអន្តរជាតិ ដែលជាផ្នែកមួយនៃការបង្កើនប្រាក់ចំណូលបន្ថែមរបស់ប្រជាពលរដ្ឋក្រៅពីការប្រកបមុខរបរនេសាទ។

ជាមួយគ្នានេះ លោក នួន ផារ័ត្ន បាននាំយកគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួនផ្តល់ជូនដល់ទីបញ្ជាការស្រាលនិងបានឧបត្ថម្ភថវិកាជូនរដ្ឋបាលឃុំ មណ្ឌលសុខភាពផាត់សណ្តាយ និងសាលាបឋម-អនុវិទ្យាល័យផាត់សណ្តាយផងដែរ ។

ដោយឡែកលោក ញ៉ែម រ៉ាន់ រស់នៅក្នុងភូមិកំពង់ចម្លង ឃុំផាត់សណ្ដាយ ជាសមាជិកគណៈកម្មការសហគមន៍ តួនាទីជាប្រធានល្បាតការពារឡូអភិរក្សបានលើកឡើងថាឆ្នាំនេះការដើរល្បាតនៅតំបន់ក្រៅពីតំបន់សហគមន៍ ការពារតំបន់ឡូអភិរក្សគឺសម្បូរត្រីគ្រាន់ជាងឆ្នាំមុនៗ។ លោកបន្តថារបរអ្នកនេសាទអត់មានដីស្រែទេមានតែមួយមុខធ្វើស្រែនៅពោះត្រី ប្រជាជនគ្នាចេះតែខំរក តិចតួចក៏ចេះតែខំ ត្រូវច្បាប់ខ្លះ ខុសច្បាប់ខ្លះ ប៉ុន្តែបញ្ហារកដោយស្បៃមុងសាច់ញឹក គឺអត់មានទេ នៅភូមិខ្ញុំ។

លោកសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមកុំឱ្យប្រើសាច់ក្រឡាស្បៃមុងក្រឡាញឹក ដើម្បីទុកឱ្យមច្ឆជាតិរស់ឡើងវិញហើយសូមការពារទាំងអស់គ្នា យើងខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឱ្យគាត់រកបទល្មើសក្នុងខែបិទនេសាទ រកដែរតែរកម៉ារស់ៗ សិនទៅដើម្បីឱ្យដល់ខែបើកនេសាទនិងសំណូមពរឱ្យបង្កើតច្បាប់នេសាទឡើងវិញ ។

លោកបញ្ជាក់ថា តំបន់នេះត្រូវធ្វើជាកន្លែងទេសចរណ៍ ដើម្បីឱ្យគាត់រកដូចជាមានកាណូតសម្រាប់ដឹកទេសចរទស្សនាសត្វស្លាប ព្រៃឈើធម្មជាតិ មើលស្ថានភាពរបស់ប្រជាពលរដ្ឋនៅលើទឹក។ល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.