ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អភិបាលខេត្តកណ្ដាល សរសើរមន្ត្រីជំនាញដោះស្រាយបញ្ហាផ្លូវសំខាន់ៗ ក្នុងក្រុងតាខ្មៅក្រោយមានការកាត់បន្ថយការជន់លិចបានល្អ ក្រោយស្ថានីយ៍សុវណ្ណភូមិដំណើរការ

អភិបាលខេត្តកណ្ដាល សរសើរមន្ត្រីជំនាញដោះស្រាយបញ្ហាផ្លូវសំខាន់ៗ ក្នុងក្រុងតាខ្មៅក្រោយមានការកាត់បន្ថយការជន់លិចបានល្អ ក្រោយស្ថានីយ៍សុវណ្ណភូមិដំណើរការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានដោះស្រាយបញ្ហាការជន់លិចផ្លូវដោយទឹកភ្លៀង បន្ទាប់ពីធ្វើការស្តារល្បាប់ភក់ពីប្រពន្ធ័លូរ ក្រោយដំណើរការ ស្ថានីយ៍បូមទឹកសុវណ្ណភូមិ ដើម្បីរំដោះទឹកកុំឱ្យជន់លិចផ្លូវសំខាន់ៗក្នុងក្រុង ជាពិសេស វិទ្យាល័យ ហ៊ុន សែន សេរីភាព ហៅសាលាលិចទឹក កុំឱ្យប៉ះពាល់ដល់ការសិក្សា និងការប្រឡងបាក់ឌុប។

លោកអភិបាលខេត្តកណ្ដាល បានថ្លែងសរសើរនៅចំពោះថ្នាក់ដឹកនាំខេត្តកណ្ដាល និងបណ្ដាអភិបាលក្រុង-ស្រុក នៅគ្រាដែលលោកបានអញ្ចើញសូត្រមន្តកាន់បិណ្ឌវេនទី៧ តាមប្រពៃណីយ ព្រះពុទ្ធសាសនានៅវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) ស្រុកពញាឮ ខេត្តកណ្តាលនាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ អំពីការរស់នៅរបស់ប្រជាពលរដ្ឋ និងសោភណ័ភាពទីប្រជុំជន លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យ និងបញ្ជាឱ្យធ្វើការស្តារប្រពន្ធ័ប្រឡាយ លូរ រំដោះទឹកទាំងអស់ និងបានបញ្ជាឱ្យធ្វើការសិក្សាបង្កើតប្រពន្ធ័លូរថ្មីបន្ថែម ព្រមទាំងឱ្យបង្កើនការស្ថាបនា និងដាក់ដំណើរការជាបណ្តោះអាសន្ន ស្ថានីយ៍អាងស្តុកទឹកទី១ (ស្ថានីយសុវណ្ណភូមិ) ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ដើម្បីបញ្ចៀសការជន់លិចផ្លូវសំខាន់ក្នុងក្រុង មានដូចជាផ្លូវលេខ១០៨ ផ្លូវលេខ១០៩ ផ្លូវលេខ១១០ ផ្លូវលេខ២០៨ និងផ្លូវលេខ២០៩ ព្រមទាំងកំណាត់ផ្លូវជាតិលេខ២១ ជាពិសេស វិទ្យាល័យ ហ៊ុន សែន សេរីភាព ហៅសាលាលិចទឹក ឱ្យខានតែបាន ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស និងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៨-០៩ តុលា ខាងមុខ។

លោកប្រធានមន្ទីរ បានបន្ថែមថា ទោះបីស្ថានីយសុវណ្ណភូមិ ពុំទាន់បានបំពាក់សម្ភារៈបច្ចេកទេសទៅតាមស្តង់ដារ ក៏ដោយក៏អាចមានអនុភាពបូមរំដោះទឹកបានប្រមាណ២០០០ម៉ែត្រគូប ក្នុងមួយម៉ោងដែរ ហើយបន្ទាប់ពីយើង ដាក់ដំណើរការស្ថានីយនេះ ឃើញថា ផ្លូវសំខាន់ៗខាងលើ ជាពិសេស សាលាលិចទឹក ឃើញថា ក្រោយភ្លៀងរាំង គឺស្រកអស់ដែរហើយ។ ហើយបន្ទាប់ពីស្ថានីយ៍សុវណ្ណភូមិពាក់សម្ភារៈរួចរាល់ជាស្ថាពរ និងប្រពន្ធ័លូរថ្មីៗ ត្រូវបានបង្កើតឡើងបន្ថែមទៀតនោះ ផ្លូវទូទាំងក្រុង នឹងលែងបារម្ភពីការជន់លិចដោយទឹកភ្លៀងទៀតហើយ ជាពិសេស វិទ្យាល័យ ហ៊ុន សែន សេរីភាព ក៏បាត់ឈ្មោះ ថាជា សាលាលិចទឹក ទៀតដែរ។

ជាមួយគ្នានេះ លោកបានទទូចស្នើរសុំបងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំបោះសំរាមចោលពាសវាលពាសកាល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយមិនត្រូវដាក់សំរាម នៅមាត់លូរ ឬគម្របលូរ និងបោះសំរាមចូលក្នុង ប្រឡាយរំដោះទឹក ដែលនាំឱ្យស្ទះចរន្តទឹក ហើយបើយើងរួមសហការគ្នាបានល្អ នោះទីក្រុងរបស់យើងលែងព្រួយបារម្ភពីការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.