ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយ ដើម្បីទុកឱ្យកូនខ្មែរ និងអ្នកសិក្សាអំពីនយោបាយកម្ពុជា

សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយ ដើម្បីទុកឱ្យកូនខ្មែរ និងអ្នកសិក្សាអំពីនយោបាយកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» បានកត់ត្រាទុកយ៉ាងគត់មត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងអ្នកសិក្សាអំពីនយោបាយនៅកម្ពុជា ហើយជាស្នាដៃចុងក្រោយរបស់សម្ដេចតេជោ ហ៊ុន សែន។

នៅក្នុងពិធីនេះដែរ លោក ប៉ែន បូណា បានលើកឡើងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» មិនមែនជារឿងប្រលោមលោក ដែលរៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែគឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្ដីភាពបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន នោះគឺ លោកឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់ និងជាអ្នកបើកបររថយន្តផ្ទាល់ជូនសម្តេចតេជោ។ ដូច្នេះលោក មាស សុខុន គឺជាសាក្សីសំខាន់ ដែលមិនត្រឹមតែបានផ្តល់ធាតុចូលដ៏មានសារសំខាន់នៅក្នុងព្រឹត្តិការណ៍ទាំងឡាយដែលបានកើតនៅក្នុងសៀវភៅនេះទេ ក៏ប៉ុន្ដែលោក មាស សុខុន ក៏ជាអ្នកផ្ដួចផ្ដើម និងគំនិតឱ្យមានការចងក្រងនូវសៀវភៅឯកសារដ៏មានសារៈសំខាន់នេះ ទុកសម្រាប់កូនខ្មែរឱ្យបានអានតជំនាន់តទៅ ដែលមិនឱ្យព្រឹត្តិការណ៍សំខាន់ៗទាំងអស់នេះ ត្រូវបានគេបំភ្លេចចោលនោះឡើយ។

សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា។ តម្លៃរបស់វាស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាតចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ ហើយបើតាមការកត់ត្រារបស់សៀវភៅនេះ ដែលយើងបានអាន បានដឹង គឺមានការប៉ុនប៉ងធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន ដល់ទៅ៥ដង។ ក៏ប៉ុន្ដែវត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍ទាំងឡាយដែលកើតឡើងជាពិសេសការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ដើម្បីទុកឱ្យកូនខ្មែរ បានដឹងតរៀងទៅច្រើនជំនាន់តទៅមុខទៀត។

សៀវភៅនេះ​ ព្រឹត្តិការណ៍សំខាន់ៗយ៉ាងតិចក៏៥ ដែលសុទ្ធសឹងជាការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ក្នុងនោះព្រឹត្តិការណ៍ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ត្រូវបានកត់ត្រាទុកយ៉ាងសំខាន់មួយនូវក្នុងប្រវត្ដិនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន «ព្រឹកនេះ ២៤កញ្ញា កាលពី២៦ឆ្នាំមុន» ព្រឹត្ដិការណ៍ធំណាស់បានកើតឡើងនៅទឹកដីខេត្តសៀមរាប នោះគឺជាអំពើប៉ុនប៉ងបានដាក់គ្រាប់បេ ៤៤គ្រាប់ ប៉ុនប៉ងបាញ់តម្រង់ទៅក្បួនរថយន្ដរបស់ សម្តេចតេជោ ប៉ុនែជាភ័ព្វសំណាងមានតែគ្រាប់តែមួយប៉ុណ្ណោះដែលបានផ្ទុះចេញ ហើយមិនចំរថយន្ដសម្ដេចនោះទេ។

សៀវភៅមួយក្បាលនេះ មានអត្ថន័យ មានតម្លៃធំធេងណាស់ គឺជាឯកសារតែមួយគត់ដែលបានកត់ត្រារឿងរ៉ាវព្រឹត្ដិការណ៍ទាំងឡាយពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតយកអាយុជីវិតសម្ដេចតេជោ ពីសំណាក់ដៃគូប្រគួតប្រជែងនយោបាយ។ តាមរយៈសៀវភៅមួយនេះ យើងបានឃើញពីគុណតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន កាន់តែខ្លាំងឡើង បានឃើញពីការលះបង់គ្រប់បែបយ៉ាង ការប្រឈរមុខចំពោះឧបសគ្គអំពីបញ្ហាធំៗ ជាពិសេសការប៉ុនប៉ងដល់អាយុជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន។

សូមរំលឹកដែរថា កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ កាលពី ២៦ឆ្នាំមុននេះ សម្តេច ហ៊ុន សែន បានរួចផុតពីអំពើប៉ុនប៉ងបាញ់សម្លាប់ ដោយការបញ្ជាបំផ្ទុះគ្រាប់បេ៤០ តាមប្រព័ន្ធចុចពីចម្ងាយ ហើយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាថ្ងៃជួបជុំគ្នាដំបូងនៃគណបក្សនយោបាយធំៗទាំងបី ដែលឈ្នះឆ្នោត និងត្រូវបានចាត់ទុកថា ជាថ្ងៃដើម្បីបញ្ចប់វិបត្តិផ្ទៃក្នុង ក្រោយការតវ៉ារបស់គណបក្សចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.