ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

មន្ទីរកសិកម្មខេត្ដពោធិ៍សាត់ ប្រារព្ធទិវាស្រែបង្ហាញ ការដាំដុះដំណាំស្រូវប្រាំងដើមរដូវវស្សា តាមវិធីសាស្រ្តកសិកម្មឆ្លាតវៃ

មន្ទីរកសិកម្មខេត្ដពោធិ៍សាត់ ប្រារព្ធទិវាស្រែបង្ហាញ ការដាំដុះដំណាំស្រូវប្រាំងដើមរដូវវស្សា តាមវិធីសាស្រ្តកសិកម្មឆ្លាតវៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ ទិវាស្រែបង្ហាញ ការដាំដុះដំណាំស្រូវប្រាំងដើមរដូវវស្សា តាមវិធីសាស្រ្តកសិកម្មឆ្លាតវៃ ស្របតាមការប្រែប្រួលអាកាសធាតុ បានរៀបចំធ្វើឡើង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅលើដីស្រែកសិករ ស្ថិតនៅភូមិដំណាក់កន្សែង ឃុំផ្ទះរូង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម, លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់, លោក ង៉ោ វ៉ាន់ដុង អគ្គនាយកក្រុមហ៊ុនភាគហ៊ុន ជី ប៊ិញ ឌៀន និងអ្នកឧកញ៉ា សុខ ឆេង អគ្គនាយករងក្រុមហ៊ុន យី តាក់ គ្រុប ព្រមទាំងមានការចូលរួម ពីបងប្អូនប្រជាកសិករប្រមាណ ២០០នាក់។

លោកបណ្ឌិត គង់ គា បានចុះពិនិត្យមើលស្រែកសិករផ្ទាល់ ហើយលោកបានសាទរ និងសំដែងនូវការគាំទ្រ ក្នុងការចូលរួមពីវិស័យឯកជន ដែលបានធ្វើការពិសោធន៍សាកល្បង ធ្វើស្រែបង្ហាញតាមវិធីសាស្រ្តកសិកម្មឆ្លាតវៃ ដើម្បីរកផលចំណេញ និងស្វែងរកប្រសិទ្ធភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយ របស់ក្រសួងកសិកម្ម ក្នុងការកាត់បន្ថយថ្លៃដើម ផលិតឱ្យនៅកម្រិតទាប និងទទួលបានទិន្នផលខ្ពស់។

ខណៈនោះដែរ លោក ស៊ត ចាន់រ៉ា កសិករម្ចាស់ស្រែ បានធ្វើបទបង្ហាញប្រៀបធៀប ប្រសិទ្ធិភាពសេដ្ឋកិច្ច ក្នុងដំណើរការរវាងការធ្វើស្រែ តាមវិទ្យាសាស្រ្តកសិកម្មវៃឆ្លាត និងការធ្វើស្រែ តាមទំលាប់របស់កសិករ។ ពីមុនគាត់ប្រើប្រាស់ពូជសម្រាប់ស្រែពង្រោះ ១ហិកតា ស្មើ២០០គីឡូក្រាម បច្ចុប្បន្នតាមរយៈការធ្វើស្រែបង្ហាញនេះ គាត់ប្រើប្រាស់ ពូជស្រូវត្រឹមតែ ៧០គីឡូក្រាម គ្រាប់ប៉ុណ្ណោះ សម្រាប់ដីស្រែ១ហិកតា បន្ទាប់ពីវាស់ស្ទង់ទិន្នផលទទួលបានទិន្នផល ចន្លោះពី ៨ទៅ៩តោន ក្នុងផ្ទៃដី១ហិកតា។

លោក ង៉ោ វ៉ាន់ដុង បានគូសបញ្ជាក់ថា ក្រុមហ៊ុនភាគហ៊ុន ជី ប៊ិញ ឌៀន នៃប្រទេសវៀតណាម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន យី តាក់ គ្រុប នាំចូលជីសញ្ញាក្បាលក្របី បានចូលរួមសហការគ្នា ដើម្បីធ្វើស្រែបង្ហាញ ដែលទាក់ទងទៅនឹងកសិកម្មឆ្លាតវៃ ពោលគឺការកាត់បន្ថយថ្លៃដើមផលិត និងទទួលបានប្រាក់ចំណេញ។

លោក ហៃ ធូរ៉ា បានសំដែងនូវការគាំទ្រ ក្នុងការចូលរួមពីវិស័យឯកជន ពិសេសក្រុមហ៊ុនជីសញ្ញាក្បាលក្របី ដែលបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើការពិសោធន៍សាកល្បងធ្វើស្រែ បង្ហាញតាមវិធីសាស្រ្តកសិកម្មឆ្លាតវៃ ដើម្បីរកផលចំណេញ និងស្វែងរកប្រសិទ្ធភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម ក្នុងការកាត់បន្ថយថ្លៃដើម និងទទួលបានទិន្នផលខ្ពស់ ក្នុងគោលបំណងសំខាន់ការអភិវឌ្ឈវិស័យកសិកម្មកាន់តែប្រសើរឡើង ទាំងទិន្នផល គុណភាព រួមនឹងផលចំណេញ។

អ្វីដែលជាបញ្ហា គឺកសិករនៅតែបន្តការធ្វើស្រែតាមទម្លាប់ ការប្រើប្រាស់ពូជច្រើន ប្រើប្រាស់ពូជមិនសុទ្ធ ការប្រើប្រាស់ជីមិនបានត្រឹមត្រូវ ទាំងនេះហើយជាការចំណាយថ្លៃដើមផលិតច្រើន ដូច្នេះហើយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការសហការជាមួយក្រុមហ៊ុនជី ដើម្បីធ្វើបង្ហាញដល់កសិករនៅក្នុងតំបន់ ឱ្យពួកគាត់មានការស្វែងយល់ ពីការធ្វើកសិកម្មឆ្លាតវៃ ដោយចំណាយថ្លៃដើមផលិតតិច និងទទួលបានទិន្នផលខ្ពស់។

ជាលទ្ធផល ការប្រើប្រាស់ពូជសុទ្ធ និងបច្ចេកទេសដាំដុះត្រឹមត្រូវ បានបង្កើនទិន្នផល ការកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ។

នាឱកាសនេះផងដែរ ក្រុមហ៊ុន យីតាក់ គ្រុប និងក្រុមហ៊ុនជីបិញឌៀន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រដ្ឋាភិបាល ក្រសួង ស្ថាប័ន លោក លោកស្រី និងបងប្អូនប្រជាកសិករ ដែលបានខិតខំយ៉ាងខ្លាំងក្លា ក្នុងការជួយគ្រប់បែបយ៉ាង និងគាំទ្រសហការយ៉ាងជិតសិ្នទ្ធ ក្នុងការជួយអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសជីសញ្ញាក្បាលក្របី ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.