ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

តំណាងរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំប្រតិភូចុះត្រួតពិនិត្យវាយតម្លៃការងារថែទាំប្រចាំផ្លូវក្រាលល្បាយក្រួសចំនួន៧ខ្សែ នៅស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ស្រុកជ័យសែន ស្រុករវៀង ខេត្តព្រះវិហារ

តំណាងរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំប្រតិភូចុះត្រួតពិនិត្យវាយតម្លៃការងារថែទាំប្រចាំផ្លូវក្រាលល្បាយក្រួសចំនួន៧ខ្សែ នៅស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ស្រុកជ័យសែន ស្រុករវៀង ខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារ ថែទាំជាប្រចាំ នូវផ្លូវក្រាលល្បាយក្រួសចំនួន៧ខ្សែ នៅស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ស្រុករវៀង ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានថ្លែងថា ប្រតិភូអន្តរក្រសួងដែលដឹកនាំដោយលោក សាន វិសាល មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំជាប្រចាំផ្លូវក្រាលល្បាយក្រួសចំនួន៧ខ្សែ ប្រវែងសរុប៩៥៤០០ម៉ែត្រ ទទឹងខ្នងលើ៥ម និង៦ម ស្ថិតក្នុងស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងឱកាសនោះលោក សាន វិសាល បានផ្តាំផ្ញើសួរសុខទុក្ខ និងនាំវត្ថុអនុស្សាវរីយ៍ជាក្រមាពីលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់បងប្រជាពលរដ្ឋដែលជាអ្នកទទួលផលផ្ទាល់ ពីសមិទ្ធផលលើខ្សែផ្លូវដែលបានថែទាំជួសជុលថែទាំជាប្រចាំនេះ ដោយម្នាក់ៗទទួលបានក្រមា១ផងដែរ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ថ្លែងបញ្ជាក់ថា គម្រោងលេខ DRR-RM-2024-No.029 គឺទទួលការអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។ បន្ទាប់ពីបានចុះពិនិត្យខ្សែផ្លូវទាំង៧ខ្សែរួចមក គណៈកម្មការអន្តរក្រសួងបានឯកភាព ទទួលយកលទ្ធផលសម្រេចបាន១០០ភាគរយ លើការងារជួសជុលថែទាំផ្លូវក្រាលល្បាយក្រួស ដោយផ្អែកលើបទដ្ឋានបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា៕ដ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.