ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រកាសសេចក្ដីសម្រេចបែកចែកតួនាទីភារកិច្ចអនុប្រធាននាយកដ្ឋាន និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រកាសសេចក្ដីសម្រេចបែកចែកតួនាទីភារកិច្ចអនុប្រធាននាយកដ្ឋាន និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រកាសសេចក្ដីសម្រេចបែកចែកតួនាទីភារកិច្ចអនុប្រធាននាយកដ្ឋាន និងផ្សព្វផ្សាយអនុក្រិត្យស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ និងប្រធានស្នាក់ការប្រចាំតំបន់ទាំងអស់ របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារ និងការអនុវត្តចំណារ គោលការណ៍របស់ថ្នាក់ដឹកនាំ ដែលអានដោយ ឧត្តមសេនីយ៍ឯក សៀង សេន និងការលើកឡើងអំពីបញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់នាយកដ្ឋាន ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានឯកភាពទាំងស្រុងនូវរបាយការណ៍របស់នាយកដ្ឋាន។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា៖

*នាយកដ្ឋានត្រូវរៀបចំផែនការ លើការប្រមូលផ្តុំកម្លាំងរាល់ពេលមានបទបញ្ជាបន្ទាន់ពីថ្នាក់ដឹកនាំ
ដោយលើកឡើង មន្រ្តីនគរបាលជាតិរបស់នាយកដ្ឋាន រាប់ចាប់ពីអគ្គស្នងការរងរហូតដល់មន្រ្តី០១រូប ស្មើនឹងកម្លាំង០១រូប ត្រូវឆ្លើយតបរាល់សភាពការណ៍ នៅពេលនាយកដ្ឋាន ឬថ្នាក់ដឹកនាំត្រូវការ

*រៀបចំផែនការ និងស្នើសុំគោលការណ៍ការធ្វើការបង្ក្រាបលើការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមយៈ សារតាមទូរសព្ទ និងបណ្តាញសង្គមផ្សេងៗ ដោយសហការជាមួយអង្គភាពជំនាញ

*រាល់ស្នាក់ការនៅតាមបណ្តាខេត្តទាំងអស់ ត្រូវរាយការណ៍រាល់សភាពការណ៍ដែលកើតឡើងក្នុងភូមិសាស្រ្តរបស់ខ្លួន ជាចាំបាច់ និងជាប្រចាំ

*ពិនិត្យមើលតម្រូវការវគ្គបំប៉នជំនាញផ្សេងៗសម្រាប់មន្រ្តីក្នុងនាយកដ្ឋាន ដើម្បីស្វែងរកការគាំទ្រពីដៃគូរពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស

*នាយកដ្ឋានត្រូវរៀបចំផែនការ នៃការឈប់សម្រាករបស់មន្រ្តីជៀសវាងការឈប់សម្រាកស្ទួនគ្នា ជាពិសេសច្បាប់ឈប់សម្រាកនៅចុងឆ្នាំដែលបង្កឱ្យខ្វះមន្រ្តីបម្រើការ ព្រមទាំងបូកសរុបចំនួនថ្ងៃឈប់សម្រាកដែលមន្រ្តីស្នើសុំឱ្យបានច្បាស់លាស់

*អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ រាល់ការប្រើប្រាស់កម្លាំង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំទៅតាមឋានានុក្រម

*នឹងរៀបចំផែនការជាមួយនាយកដ្ឋាន ក្នុងការបែងចែកភារកិច្ចដល់ថ្នាក់អនុនាយកដ្ឋាន នាយ នាយរងការិយាល័យ ដើម្បីប្តូរវេនប្រចាំការនៅនាយកដ្ឋាន និងស្នាក់ការតាមបណ្តាខេត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះខាតមន្រ្តីនាពេលបច្ចុប្បន្ន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.