ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកជីក្រែង

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកជីក្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប = លោក សរ ម៉ាប់ នាយផ្នែករដ្នបាលជលផល គ្រប់គ្រងបួនស្រុក សូទ្រនិគម ស្វាយលើ បន្ទាយស្រី និង ស្រុកជីក្រែង នៅព្រឹកថ្ងៃច័ន្ទទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទជលផលក្នុង រដូវបិទនេសាទក្នុងភូមិសាស្រ្ដ ឃុំអន្លង់សំណរ និង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប
ដោយមានកម្លាំងសហការណ៍ចូលរួមមាន សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ,សង្កាត់រដ្ឋបាលជលផលកំពង់ក្តី ,សហគមន៍នេសាទអន្លង់សំណរ, សហគមន៍ឃុំជីក្រែង , ឧទ្យានុបរិស្ថានតំបន់ប្រើប្រាសច្រើនយ៉ាងបឹងទន្លេសាប , ស្នាក់ការបរិស្ថានអន្លង់សំណរ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទចាប់ពី ឃុំអន្លង់សំណរ ឃុំស្ពានត្នោត ឃុំល្វែងឫស្សី ដល់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមធ្យោបាយកាណូត 3 គ្រឿងនិងកម្លាំងចំនួន ១៥នាក់។

ជាលទ្ធផលបានបង្រ្កាប់ឧបករណ៍នេសាទខុសច្បាប់ ស្បៃមុងចំនួន០១ករណី និងដកហូតយកមកកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ឧបករណ៍នស្បៃមុង , ក្បាលស្បៃមុងចំនួន៤៥គ្រឿង, របាំងស្បៃមុង  ប្រវែង២២០០ម៉ែត្រ,ចម្រឹង ចំនួន៥០០ដើម,លែងកូនត្រីចម្រុះ ចំនួន១០០គីឡូក្រាម។
ពលរដ្ឋគាំទ្រចំណាត់ការរបស់មន្ត្រីជំនាញជលផលដែលបានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបិទនេសាទដើម្បីរក្សាទុកកូនមច្ឆាជាតិឲ្យរីកធំធាត់សម្រាប់សេចក្តីត្រូវការរបស់យើងគ្រប់គ្នា។

ករណី នៃការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ រាយការណ៍ដោយលោក ខៀវ សុថាត ប្រចាំស្រុកជីក្រែង៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.