ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្តេចតេជោ ហ៊ុន សែន៖ សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិ ដែលគាំពារដោយ អង្គការពាណិជ្ជកម្មពិភពលោក និងតុលាការអន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន៖ សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិ ដែលគាំពារដោយ អង្គការពាណិជ្ជកម្មពិភពលោក និងតុលាការអន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅចំណុចមួយចំនួនពាក់ពន្ធច្បាប់អន្តរជាតិ ដែលគាំពារដោយ អង្គការពាណិជ្ជកម្មពិភពលោក និងតុលាការអន្តរជាតិ។

ខាងក្រោមខ្លឹមសារទាំងស្រុង ដែលសម្តេចតេជោ ហ៊ុន សែន Comment លើបណ្តាញសង្គម៖

សូ បញ្ញា សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិ ដែលគាំពារដោយ អង្គការពាណិជ្ជកម្មពិភពលោក និងតុលាការអន្តរជាតិ។ ច្បាប់វិនិយោគរបស់កម្ពុជាធានា ដល់ការវិនិយោគដោយគ្មានការរើសអើង។ កិច្ចព្រមព្រៀងវិយោគ រវាងកម្ពុជាជាមួយប្រទេសនានា ត្រូវបានផ្តល់សច្ចាបន័ដោយរដ្ឋសភាដែលសុទ្ធតែតម្រូវឲ្យប្រើប្រាស់តុលាការអន្តរជាតិក្នុង ករណីមានវិវាទ។

យើងមិនត្រូវក្លាយជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិទាក់ទង និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិយោគនោះ ឡើយ។ លោកលើកឡើងប្រវត្តិឆ្នាំ១៦២៣ ជំនាន់ព្រះជ័យជេដ្ឋាទី២ តែពេលនេះឆ្នាំ២០២៤ ដែលមានច្បាប់ជាតិ និងអន្តរជាតិទាំង UN & WTO។

យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិ គេមកធ្វើការជំនួសកម្មករខ្មែរទេ លើកលែងតែអ្នកទទួលខុសត្រូវ និងអ្នក បច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ។ ការវិយោគរបស់វៀតណាម មកកម្ពុជាក៏បានរួមចំណែកដល់ កំណើនសេដ្ឋកិច្ចកម្ពុជាដែលជួយឲ្យយើងមានផលិតផលនាំចេញ ទទួលបានប្រាក់ចំណូល និងដោះស្រាយការងារធ្វើឲ្យប្រជាជនយើង ជួយដល់បច្ចេកវិជ្ជាព័ត៌មានតាមរយៈវិយោគធំជាងគេ លើប្រពន្ធ័ទូរសព្វ័០៩៧ ឬហៅថាវៀតតែល។ ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មកែឆ្នៃ ធនាគារ មន្ទីរពេទ្យបានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា កើនយ៉ាងឆាប់រហ័សក្នុងរយះ២០ឆ្នាំចុងក្រោយនេះ។

ប្រសិនយើងបញ្ឈប់ការវិនិយោគរបស់វៀតណាម យើងត្រូវរកលុយរាប់ពាន់លានដុល្លារ សងទៅវៀតណាមតាមតុលាការអន្តរជាតិ តម្រូវឲ្យសងព្រោះយើងជាអ្នករំលោភលើកិច្ចព្រមព្រៀង។ ជាមួយគ្នានេះយើងត្រូវត្រៀមបាត់បង់ការងារធ្វើបាត់បង់ប្រាក់ ចំណូលសម្រាប់អ្នកធ្វើការរាប់មុឺននាក់ដែលកំពុងធ្វើការក្នុងក្រុមហ៊ុនដែលវិយោគដោយវៀតណាម។

បើទោះ CLV-DTA ត្រូវបានលុបចោលតែយើងមិនបានផ្តាច់ទំនាក់ការទូតជាមួយវៀតណាម ឬឡាវទេ។ កិច្ចសហការទ្វេភាគីនិង ពហុភាគីនៅតែបន្តដែលនេះជា តម្រូវការរបស់ប្រទេសដែលមានព្រំដែនជាមួយគ្នាដែលត្រូវកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាពសហប្រត្តិការនិងការអភិវឌ្ឍ។ ជម្លោះប្រដាប់អាវុធតាមព្រំដែនមិនត្រូវឲ្យកើតមានទេត្រូវខិតខំ ដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី។

បទពិសោធន៍ដែលថៃ លើកកងទ័ពចូលប្រាសាទព្រះវិហារ ឆ្នាំ២០០៨ និងការវាយគ្នាតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ផ្តល់មេរៀនគ្រប់គ្រាន់ឲ្យកម្ពុជានិង ថៃចេះរួមរស់ជាមួយគ្នាដោយឈលើស្ថានភាពឈ្នះ ឈ្នះប្រសើរជាងឈលើស្ថានភាពចាញ់ ចាញ់។​ ថ្ងៃនេះខ្ញុំក៏ឃើញពួកជ្រុលនិយមលើកពីCLMVដែលចង់ឲ្យកម្ពុជាដកខ្លួនចេញទៀត។ខ្ញុំពិតជាមានការអៀនខ្មាសណាស់នៅពេលឃើញជនជាតិខ្មែរមួយចំនួនល្ងង់បែបនេះ។

រឿងកម្ពុជា ឡាវ ម៉ៃយ៉ាន់ម៉ា វៀតណាមឬហៅកាត់ថាCLMVបានកើតឡើងនៅឆ្នាំ ២០០០ពេលសឹង្ហបុរីជាប្រធានអាស៊ា ដែលបានដាក់ចេញសហរណ្ណកម្មកាត់បន្ថយ គម្លាតអាស៊ានដែលអាស៊ានចាស់៦ដែលជាប្រទេសជឿនលឿនមានឥណ្ឌូណេស្រុី ម៉ាឡេសុី ប្រុយណេ ថៃ ហ្វីលីពីន សឹង្ហបុរីរកវិធីជួយប្រទេសអាស៊ានថ្មី៤ដែលក្រីក្រដែលនៅតាមដងទន្លេមេគង្គជាមួយគ្នាមានកម្ពុជា ឡាវ ម៉ៃយ៉ានម៉ា វៀតណាម។ប្រទេសដៃគូរអាស៊ានក៏បានចូលរួមដូចជាចិន ឡាងឆាង មេគង្គ ជប៉ុនមេគង្គ កូរ៉េមេគង្គ អាមេរិក មេគង្គ។ល។ បកត្រឡប់មកវិញត្រូវគោរពច្បាប់វិនិយោគ ការពារការវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់ដោយគ្មានការរើសអើង គោរពច្បាប់អន្តរជាតិ និងវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក។ សហការជាមួយប្រទេសជិតខាង ជាមួយប្រទេសក្នុងតំបន់និងពិភពលោកដើម្បីការរីកចំរើនរបស់កម្ពុជានិងសន្តិភាពក្នុងតំបន់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.