ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជួបសំណេះសំណាល និងប្រគល់ថវិកាជូនដល់កងទ័ពនៅបញ្ជាការដ្ឋានកងទ័ពជើងគោក

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជួបសំណេះសំណាល និងប្រគល់ថវិកាជូនដល់កងទ័ពនៅបញ្ជាការដ្ឋានកងទ័ពជើងគោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។

តាងនាមឲ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកង ទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវ គារវកិច្ច និងស្វាគមន៍ជូនចំពោះលោក សាយ សំអាល់ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជួបសំណេះសំណាលជាលើកដំបូងជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាពនាពេលនេះ សរបញ្ជាក់នូវការយកចិត្តទុកដាក់ និងផ្តល់នូវភាពកក់ក្តៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលជាធនធាន ការពារជាតិដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱវាទសុំឲ្យក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជន បានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមចំណែក និងការផ្សារភ្ជាប់រវាងសមរភូមិមុខជាមួយសមរភូមិក្រោយតាមរយៈសិល្បៈចែករំលែក ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ វិស័យកងទ័ពឲ្យកាន់តែល្អប្រសើរឡើង។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបានគូសបញ្ជាក់ថា កងទ័ពគឺជាសមរភូមិមុខ ចំណែកពួកយើងខ្ញុំ គឺស្ថិតនៅសមរភូមិក្រោយ ដែលរងចាំជួយជ្រោមជ្រែងផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កងទ័ព ទាំងស្មារតី និងសម្ភារៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងនូវការកោតសរសើរចំពោះបញ្ជាការដ្ឋាកងទ័ពជើងគោក និងយោធភូមិភាគ៣ ដែលក្នុងរយៈពេលមួយឆ្នាំមកនេះ បានចូលរួមយ៉ាងសស្រាក់ស្រាំ ក្នុងបេសកកម្មជាប្រវត្តិសាស្ត្ររបស់កងទ័ព ក្នុងកិច្ចការថែរក្សាសុខសន្តិភាពនិងស្ថិរភាពនយោបាយរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីយល់ឃើញថា ដំណើររបស់កម្ពុជាតាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្នគឺជាដំណើរដ៏ត្រឹមត្រូវ ហើយលោកជឿជាក់ថាដំណើរពីពេលនេះតទៅមុខទៀតក៏នឹងមានភាពរលូនពោរពេញដោយភាពកក់ក្តៅនិងមានការអភិវឌ្ឍរីកចម្រើន ពីព្រោះកម្ពុជាមានមគ្គទេសក៍ដឹកនាំដ៏ល្អ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបិតាសហសម័យកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងកិច្ចការថែរក្សាសុខសន្តិភាពឱ្យបន្តនៅស្ថិតស្ថិរដល់ជំនាន់ក្រោយៗទៀត។ បច្ចុប្បន្នក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលការណ៍នានាដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង ប្រមូលផ្តុំកម្លាំងគ្រប់គ្រងស្ថាប័ន រក្សាសាមគ្គីឯកភាពផ្ទៃក្នុងក្រសួង គ្រប់គ្រងធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស។

នាឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានឧបត្ថម្ភថវិកាជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគ៣ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.