ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈ និងរបាំ ដល់បារមីនាងក្រពុំឈូក និងសូត្រមន្តបិណ្ឌទី៥ នៅវត្តវិហារធំសសរ១០០

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈ និងរបាំ ដល់បារមីនាងក្រពុំឈូក និងសូត្រមន្តបិណ្ឌទី៥ នៅវត្តវិហារធំសសរ១០០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នារសៀលថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អមដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ថ្វាយភ្លេងប្រពៃណីខ្មែរ និងរបាំ ដល់បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខ ចម្រើន ជូនដល់ប្រទេសជាតិ និងសូត្រមន្តវេនកាន់បិណ្ឌទី៥ នៅវត្តវិហារធំសសរ ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។

សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា « ពិធីសាសនាទាំងនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រទេសជាតិមានការអភិវឌ្ឍ ចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ រីឯទឹកចិត្តសទ្ធាជ្រះថ្លានាថ្ងៃនេះ កើតចេញពីការរួមសាមគ្គីពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត » ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះថេរានុត្ថេរាគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន គ្រប់ៗព្រះអង្គ និងគ្នា ជាពិសេស សូមគ្រប់ក្រុមគ្រួសារចៀសផុតពីជំងឺកាចសាហាវ និងសម្បូរណ៍កសិផល ចៀសផុតពីគ្រោះរាំងស្ងួត។

នៅរសៀលថ្ងៃដដែលនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត និងឯកឧត្តម អស់លោក លោកស្រី ខាងលើនេះ ក៏បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តសម្រាប់វេនកាន់បិណ្ឌទី៥ និងបានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៣វត្ត គឺវត្តវិហារធំសសរ ១០០ វត្តវិហារគោក និងវត្តវិហារលាវ បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន ចែកទានដល់ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនោះប្រមាណជាង ៥០០នាក់ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.