ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត លោក កែវ រតនៈ បន្តចុះពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ បានចំនួន២,១៦២នាក់

ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត លោក កែវ រតនៈ បន្តចុះពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ បានចំនួន២,១៦២នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យ និងលោកស្រី យូ ស្រីលាភ ទីប្រឹក្សាក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តចុះមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ ដោយឥតគិតថ្លៃ បានចំនួន២,១៦២នាក់។ ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណស្នាក់ការគណបក្សខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត។

លោក ខូយ រីដា បានថ្លែងថា ការចុះមកចុះមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ដោយឥតគិតថ្លៃ ក្នុងក្រុងពោធិ៍សាត់ នាពេលនេះ គឺជាក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត របស់លោក កែវ រតនៈ ដែលមានលោក ជិត ប៉ុណ្ណារ៉ា ជាប្រធានដឹកនាំផ្ទាល់ សុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់។ លោកបន្តថាសុខភាពភ្នែក គឺជាបញ្ហាមួយ ដែលបងប្អូនប្រជាពលរដ្ឋយើង ត្រូវយកចិត្តទុកដាក់ ពោលប្រសិនបើភ្នែកមានសុខភាពល្អ គឺជាការបង្កើតទ្រព្យ ប៉ុន្តែប្រសិនភ្នែកមានបញ្ហាវិញនោះ ពិតជាបំផ្លាញទ្រព្យទៅវិញ ហេតុនេះត្រូវតែថែរក្សាភ្នែក ឱ្យបានល្អ បើមានជំងឺល្មមៗ ប្រញាប់មកពិនិត្យ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងព្យាបាលឱ្យបានទាន់ពេលវេលា មិនត្រូវមើលរំលងនោះឡើយ។

លោកបានលើកឡើងថា បេសកកម្មចុះមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាពេលនេះ រួមមានការពិនិត្យ និងព្យាបាលបឋម សម្រាប់អ្នកមានបញ្ហាភ្នែកតិចតួច ក្រុមគ្រូពេទ្យអាចផ្តល់ថ្នាំ និងវ៉ែនតា និងការព្យាបាលដោយវះកាត់។ សម្រាប់ភ្នែកពិនិត្យឃើញថាមានបញ្ហាធ្ងន់ធ្ងរ ត្រូវធ្វើការវះកាត់ ក្រុមគ្រូពេទ្យនឹងដាក់កម្មវិធីវះកាត់ជូនពួកគាត់នៅនឹងកន្លែង ឬបញ្ជូនទៅវះកាត់បន្ត ដូចជាភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែនជាដើម។

លោកអភិបាលខេត្តបន្តថា ការចុះពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ និងបណ្តាស្រុកផ្សេងៗទៀតនាពេលកន្លងមក គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ និងស្តែងចេញពីសេចក្តីស្រឡាញ់ ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលតែងតែចាត់ទុកថា បងប្អូនប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែររួបរួមសាមគ្គីគ្នានាពេលនេះ ក៏ដូចទៅថ្ងៃអនាគត។

លោក ខូយ រីដា បានបញ្ជាក់ថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលទាំងក្នុងក្រុមគ្រួសារ ក៏ដូចសង្គមជាតិ ដូចនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ដោយបានគាំទ្រណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ ដើម្បីឱ្យសកម្មភាពមនុស្សធម៌នេះកើតមាន ក្នុងន័យចង់ឃើញប្រជាពលរដ្ឋយើង មានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន។ លោកបានលើកឡើងថា «សន្តិភាព» គឺជាកត្តាមួយមិនអាចកាត់ថ្លៃបាន ក្នុងការកសាងប្រទេសជាតិមាតុភូមិយើង បើគ្មានសុខសន្តិភាព យើងក៏គ្មានឱកាសបានជួយពិនិត្យ និងព្យាបាលភ្នែកជូនបងប្អូនយើង ហើយក៏គ្មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនោះផងដែរ។ លោកសូមយកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរួបរួម សាមគ្គីភាពគ្នា ដើម្បីថែរក្សាការពារ «សុខសន្តិភាព» ឱ្យបានគង់ជាដរាបតរៀងទៅ។

សូមបញ្ជាក់ថា ក្នុងមួយថ្ងៃនេះ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត របស់លោក កែវ រតនៈ បានចុះពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ បានចំនួន២,១៦២នាក់ ក្នុងនោះទទួលបានថ្នាំព្យាបាលភ្នែក ចំនួន៨៦៤នាក់, រកឃើញប្រជាពលរដ្ឋ ដែលភ្នែកឡើងបាយ និងដុះកន្ទុយថ្លែន ត្រូវបានវះកាត់នៅលើរថយន្តចល័ត ចំនួន១២នាក់, រកឃើញអ្នកមានជំងឺត្រៀមវះកាត់បាយភ្នែក លើកក្រោយចំនួន២៨នាក់ ក្នុងនោះមានករណីពិសេសត្រូវបញ្ជូនទៅវះកាត់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំនួន៥នាក់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.