ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងអំពីលក្ខខណ្ឌចាំបាច់កំណត់តាមផ្លូវច្បាប់មួយចំនួន ដើម្បីឲ្យមន្ដ្រីនគរបាល ឬមន្ដ្រីអាវុធហត្ថ អាចទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ពោលត្រូវតែឆ្លងកាត់ការតែងតាំងដោយប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ រួមជាមួយរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ហើយត្រូវតែស្បងនៅមុខសាលាឧទ្ធរណ៍ជាចាំបាច់។

ការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលជាអ្នកជំនាញផ្នែកច្បាប់រូបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពីតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនងទំនងជាមួយស្ថាប័នតុលាការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងមន្ដ្រីនគរបាល និងអាវុធហត្ថជាច្រើនរូបទៀត។

ត្រង់ចំណុចនេះ លោក ប៊ុន ហ៊ុន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឲ្យបាននីតិសម្បទាពេញលេញជាមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវមានការតែងតាំងដោយប្រកាសរួមរវាងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ជាមួយនឹងរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ រួចបញ្ជូនទៅស្បថនៅសាលាឧទ្ធរណ៍ដែលមានសមត្ថកិច្ច»។

លោក ប៊ុន ហ៊ុន បានអះអាងថា មន្ត្រីនគរបាលយុត្តិធម៌ ក៏ជាតួអង្គចូលរួមចំណែកលើកកម្ពស់ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដរាបណាធនធានមនុស្សក្នុងវិស័យយុត្តិធម៌មានគុណភាពខ្ពស់ ការអនុវត្តការងារកាន់តែមានគុណភាពខ្ពស់ ការចាត់ការតាមនីតិវិធីកាន់តែមានប្រសិទ្ធភាពខ្ពស់ ច្បាស់លាស់ ត្រឹមត្រូវ នោះនឹងឈានដល់ការពង្រឹងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានណែនាំដល់ប្រធានអង្គភាព នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវរៀបចំឯកសារដើម្បីស្នើមកកាន់ក្រសួងមហាផ្ទៃតាមឋានានុក្រម ដើម្បីបំពេញនីតិសម្បទាជាមន្ដ្រីនគរបាលយុត្តិធម៌ ជូនដល់មន្ដ្រីនគរបាលរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ព្រោះបើមិនមាននីតិសម្បទាជាមន្ដ្រីនគរបាលយុត្តិធម៌ទេនោះ មិនអាចធ្វើការស្រាវជ្រាវស៉ើបអង្កេតបទល្ម​ើសបានឡើយ។

សូមជម្រាបថា អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទទួលបានគោលការណ៍ឯកភាពពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមពីគ្រប់អង្គភាព និងស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេស រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានរាជធានី-ខេត្តទាំង២៥ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញានៃស្ថាប័នអយ្យការ ចៅក្រមនៃស្ថាប័នតុលាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងគណៈមេធាវី ដែលមានចំនួនសរុបប្រមាណ៦០០នាក់។

គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះ រួមមាន៖

ទី១៖ ផ្តល់ឱកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន៖ ព្រះរាជាអាជ្ញា ចៅក្រម មេធាវី និងមន្ត្រីនគរបាលយុត្តិធ៌ ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះដឹង និងបទ ពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឈានទៅដល់ការ ធ្វើកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ លើការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌសម្រាប់ពេលបច្ចុប្បន្ននិង អនាគត។

ទី២៖ ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការនីតិ វិធីនៃរឿងក្តីព្រហ្មទណ្ឌ ជាពិសេសក្នុងដំណាក់កាល នៃការបំពេញតួនាទី និងភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

ជាមួយគ្នានេះ លោក ប៊ុន ហ៊ុន ក៏បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានផ្ដល់ទីតាំងសម្រាប់រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្ដង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.