ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់តំណាងនាំយកអំណោយប្រគល់ជូនដល់មណ្ឌលកុមារវិសាខា នៃក្ដីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់តំណាងនាំយកអំណោយប្រគល់ជូនដល់មណ្ឌលកុមារវិសាខា នៃក្ដីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បន្ទាយមានជ័យ)៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អនុប្រធាន និងជាអគ្គលេខាធិការតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកស្រី កែ សួនសុភី បាននាំយកអំណោយរបស់លោកអភិសន្ដិបណ្ឌិត និងលោកស្រី ព្រមទាំងសប្បុរសជន ប្រគល់ជូនដល់មណ្ឌលកុមារវិសាខានៃក្ដីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ ដែលមានសិស្សានុសិស្ស ចំនួន៧១នាក់ (ស្រី៥២នាក់)។

អំណោយទាំងនោះ រួមមាន កុំព្យូទ័រ Desktop ចំនួន៥គ្រឿង, សៀវភៅសរសេរ និងសម្ភារសិក្សា ចំនួន២៥០កញ្ចប់, សៀវភៅពុម្ភរក្សាទុកក្នុងបណ្ណាល័យ ចំនួន៥៥៥ចំណងជើង, ស្បែកជើងកីឡា ចំនួន៤០គូ, បាល់ទះ ចំនួន៥គ្រាប់, អង្ករ ចំនួន២តោន, ទឹកត្រី ចំនួន១០០យួរ, ទឹកស៊ីអ៉ីវ ចំនួន១០០យួរ, ទឹកបរិសុទ្ធ ចំនួន១០០យួរ និងមីជាតិ ចំនួន១០០កេស។

ជាមួយគ្នានេះ លោកបណ្ឌិត បាននាំយកផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹករបស់លោកអភិសន្ដិបណ្ឌិត និងលោកស្រី ជម្រាបដល់ប្អូនៗ កុមាកំព្រាទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ទោះបីប្អូនៗ មិនមានឪពុកម្ដាយក៏ពិតមែន ប៉ុន្ដែប្អូនៗមានថ្នាក់ដឹកនាំដ៏ល្អ តាមជួយទំនុកបំរុងថែរក្សាតាមដាន សួរនាំជាប្រចាំ ដោយទទួលបានការគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់គណៈគ្រប់គ្រងមជ្ឈមណ្ឌល ការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ។ លោកអភិសន្ដិបណ្ឌិត និងលោកស្រី មានក្ដីសង្ឃឹមខ្ពស់ថា ប្អូនៗនៅទីនេះ នឹងមានអនាគតដ៏ប្រសើរក្នុងជីវិត។

ពិធីប្រគល់នេះ ក៏មានការអញ្ជើចូលរួមផងដែរ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ មន្ត្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា និងកីឡាករបាល់ទះជម្រើសជាតិកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.