ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ

នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន។

នៅក្នុងវគ្គហ្វឹកហ្វឺនេះ ក៏មានការអញ្ជើញចូលរួមអំពី លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ​ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន, លោកឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាន​កណ្តាលនគរបាលព្រំដែន, លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន, លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, លោកមេបញ្ជាការរង ប្រចាំការអចិន្ត្រៃយ៍គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទាំង៥, លោកឧត្តមសេនីយ៍ ស្នងការខេត្ត ឧត្តរមានជ័យ និងស្នងការខេត្តព្រះវិហារ, លោកស្នងការរងទទួលផែនការងារព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី៤។

គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹកនគរបាលជាតិ សិក្ខាកាមសរុបចំនួន១៤៨នាក់ មកពីតាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែនគោក។

នៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់សិក្ខាកាមទាំងអស់ និងកម្លាំងទាំងអស់ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសភូមិភាគ​ទី៤ផងដែរ។​

នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងទៅកាន់កម្លាំងនគបាលថា ត្រូវចូលរួមគ្នាអនុវត្តឱបានដាច់ខាតនូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការថែរក្សាសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ ដូច្នេះសូមកម្លាំងនគរបាលទាំងអស់ត្រូវមានកិច្ចសហការគ្នាល្អ ជាពិសេសត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ និងបញ្ហាផ្សេងៗដែលបានកើតឡើង៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.