ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​បាន​ដឹកនាំ​កូនចៅ​ក្រោម​ឱវាទ​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី ៣ (​នៅ​វត្ត​សមាធិ​ផល​)

​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​បាន​ដឹកនាំ​កូនចៅ​ក្រោម​ឱវាទ​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី ៣ (​នៅ​វត្ត​សមាធិ​ផល​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ នា​ថ្ងៃ​ព្រហស្បតិ៍ សុក្រ ២-៣​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩-២០ ខែ​កញ្ញា ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​កងរាជអាវុធហត្ថ​ក្រុង ស្រុក ទូទាំង​ខេត្ត បាន​ប្រារព្ធ​ពិធីបុណ្យ​កាន់​វេន​ទី ៣ នៅ (​វត្ត​សមាធិ​ផល​) ហៅ​វត្ត (​លោក​យួន​) នៅ​សង្កាត់​ព្រះ​ពន្លា​មក ក្រុង​សិរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​នាំយក​នូវ​ទយ​វត្ថុ សម្ភារៈប្រើប្រាស់ ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស មាន​បច្ច័យ ១០.២៧០០០០​រ (​ដប់​លាន​ម្ភៃ​ប្រាំ​ពីរម៉ឺន​រៀល​) ក្នុង​វេន​នោះដែរ មន្ទីរ​សុខា​ពិ​បាល និង​មន្ត្រី​សុខាភិបាល​ស្រុក​ក្រុង​ទូទាំង​ខេត្ត ក៏​បាន​ចូល​ជា​បច្ច័យ​ចំនួន ១ លាន​រៀល ព្រមទាំង​ទេយ្យវត្ថុ​មួយចំនួន​។​

​ទន្ទឹម​គ្នា​នោះ ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ក៏​បាន​មានមតិ​សំណេះសំណាល​ជាមួយ ព្រះសង្ឃ លោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋ​។ ហើយក៏​បាន​ជូនពរ​ដល់​លោក លោកស្រី មន្ត្រី​ប៉េអឹម​ក្រោម​ឱវាទ​ទាំងអស់ ដែល​បាន​ចូលរួម​បុណ្យ សូម​អនុមោទនា​យក​ផល បុណ្យ​ដែល​បាន​ធ្វើ​ថ្ងៃនេះ តាម​កម្លាំង សទ្ធា​រៀងៗ​ខ្លួន​ជា​ពិសេស សូមឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង​បួនប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.