ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ  អធិការ នគរបាលក្រុងប៉ោយប៉ែត និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាលក្រោមឱវាទ បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមវេនកាន់បិណ្ឌវេនទី២ នៅវត្តរុក្ខាសូរិយារាម(ហៅវត្តព្រៃគុក)នៅក្នុងក្រុងប៉ោយប៉ែត

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ  អធិការ នគរបាលក្រុងប៉ោយប៉ែត និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាលក្រោមឱវាទ បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមវេនកាន់បិណ្ឌវេនទី២ នៅវត្តរុក្ខាសូរិយារាម(ហៅវត្តព្រៃគុក)នៅក្នុងក្រុងប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ  អធិការ នគរបាលក្រុងប៉ោយប៉ែត និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាលក្រោមឱវាទ បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមវេនកាន់បិណ្ឌវេនទី២ នៅវត្តរុក្ខាសូរិយារាម(ហៅវត្តព្រៃគុក)នៅក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ (ព្រហ្ម ពិសិដ្ អធិការ នគរបាលក្រុងប៉ោយប៉ែត  និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាលក្រោមឱវាទ បានមូលមតិគ្នា នាំយកទ័យទាន ទ័យវត្ថុ និងបច្ច័យ ទៅចូលរួមកាន់វេនបិណ្ឌនៅវត្តរុក្ខាសូរិយារាម ហៅវត្តព្រៃគុក ស្ថិតនៅក្នុងភូមិព្រៃគុប សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីព្រះសង្ឃសូត្រមន្ត សម្តែងធម្មទេសនាចប់ លោកវីរៈសេនីយ៍ទោ (ព្រហ្ម ពិសិដ្ឋ)  ព្រមទាំងសហការីក្រោមឱវាទ បានប្រគេន ទ័យវត្ថុ និងបច្ច័យ កិច្ចបន្ត
លោកវរសេនីយ៍ទោ (ព្រហ្ម ពិសិដ្ឋ )បានចែកទានដល់បងប្អូនប្រជាពលរដ្ឋចំនួន​ ១០០គ្រួសារ​ ក្នុងមួយគ្រួសារទទួលបាន​
-សារ៉ុង​ ចំនួន១
-អង្ករ​  ៥គីឡូក្រាម
-ទឹកស៊ីអុីវ​  ១ដប
-ទឹកត្រី​ ១ដប
-ប្រែងឆា​ ១ដប
-អំបិល​  ១គីឡូ.ប៊ីចេង​.១កញ្ចប់
-ថវិកា​ ១០,០០០រៀល
គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌនេះ គេធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ៖ ១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។ ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។
២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។ ដោយសារតាមរយៈបុណ្យនេះ មនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គល និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេងៗ។
៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ” ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និង មហាសេដ្ឋី ឈ្មោះ (អនាថបណ្ឌិក) ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.