ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ដឹកនាំសមាជិក-សមាជិកា ចូលរួមពិធីបុណ្យសិតព្រះពុទ្ធរូប កសាងអំពីស្ពាន់ សម្រាប់ទីសក្ការៈបូជា ព្រមទាំងនាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌ វេនទី១ នៅវត្តពិជ័យឧត្តុង្គ

លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ដឹកនាំសមាជិក-សមាជិកា ចូលរួមពិធីបុណ្យសិតព្រះពុទ្ធរូប កសាងអំពីស្ពាន់ សម្រាប់ទីសក្ការៈបូជា ព្រមទាំងនាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌ វេនទី១ នៅវត្តពិជ័យឧត្តុង្គ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរព ប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិក-សមាជិកា គណៈកិត្តិយស និងគណៈប្រតិបត្តិ នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត អញ្ជើញចូលរួមពិធីបុណ្យសិតព្រះពុទ្ធរូប កសាងអំពីស្ពាន់ សម្រាប់ទីសក្ការៈបូជា ព្រមទាំងនាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌ វេនទី១ នៅវត្តពិជ័យឧត្តុង្គ ស្ថិតនៅសង្កាត់គ្រាំងអំពិល ក្រុងកំពត ខេត្តកំពត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

សូមរំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។

ពិធីបុណ្យកាន់បិណ្ឌក្នុងឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ឋហើយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យសាសនានេះ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជើងវត្តតែងតែធ្វើចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណកម្មការវត្ត ឬភូមិបានមូលមតិគ្នា បែងចែកជាវេន ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ។

ទេយ្យទានដែលប្រគេនព្រះសង្ឃនាឱកាសនោះ រួមមាន៖ អង្ករ២បាវ, ត្រីខ៥យួរ, ស្ករស៥គីឡូ, ទឹកស៊ីអ៉ីវ៥យួរ, ប្រេងឆា២ដបធំ, តែ៥កញ្ចប់, ធូប៥ដុំ, ប៊ីចេង៥គីឡូ, មី៥កេស, កាហ្វេ២កញ្ចប់ធំ, ទឹកត្រី៥យួរ, ត្រីងៀត៥គីឡូ, ទឹកក្រូច និងទឹកផ្លែឈើ៥កេស, សៀងផ្អែម១០គីឡូ, ខ្ទឹមស៥គីឡូ, សាប៊ូម្សៅ៥កញ្ចប់, ផ្កាឈូក៧ទង, ទឹកសុទ្ធ៥កេស និងបច្ច័យ ចំនួន ៥០ម៉ឺនរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.