ប្រជាពលរដ្ឋរកស៊ីឆ្លងដែននៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានត្អូញត្អែរថា ពួកគាត់បានប្រាក់ចំណូលបន្តិចបន្តួចគ្រាន់ ទ្រទ្រង់ជីវភាពប្រចាំថ្ងៃនោះ សមត្ថកិច្ចជំនាញនៅច្រកភ្នំដី ក្នុងស្រុកសំពៅលូន មិនត្រឹមតែមិនបង្កលក្ខណៈងាយ ស្រួលដល់របររកស៊ីរបស់ពួកគាត់នោះទេ តែពួកគេបែរជាប្រើប្រាស់អំណាចគាប យកលុយពីពួកគាត់ទៅវិញ។
ប្រភពដដែលបានបញ្ជាក់ថា អ្នកក្ររកស៊ីខុសច្បាប់បន្តិចបន្តួចមន្ត្រីជំនាញមើលឃើញ មិនដែលរំលង នោះទេ តែបើអ្នកមានអំណាចខុសច្បាប់យ៉ាងណា ក៏មន្ត្រីជំនាញធ្វើជាមើលមិនឃើញដែរ។
ជុំវិញបញ្ហានេះ អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកភ្នំដី លោក ញឹម ណាវី បានបញ្ជាក់ថាក្រុមមន្ត្រីរបស់ខ្លួន ពិតជាបានតម្រូវឱ្យប្រជាពលរដ្ឋ បង់ប្រាក់ជូនមន្ត្រីជំនាញពិតប្រាកដពិតមែន តែការបង់ប្រាក់ទាំងនោះ គឺផ្អែកតាមគោលការណ៍ច្បាប់ និងការកំណត់ដោយស្ថាប័នពាក់ព័ន្ធ។ លោក ញឹម ណាវី អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកភ្នំដី បានពន្យល់ថាក្រុមខ្លួនមិនបានគាបសង្កត់ប្រជាពលរដ្ឋយកលុយខុសច្បាប់ នោះទេ ហើយក៏មិនបានឃុបឃិតជាមួយឈ្មួញខិលខូចប្រព្រឹត្តបទល្មើសេដ្ឋកិច្ច ផងដែរ គឺមានតែខិតខំប្រមូលពន្ធជូនរដ្ឋស្របតាមគោលការណ៍ច្បាប់ ដើម្បីធ្វើយ៉ាងណាបង្កើនថវិកាជាតិឱ្យបានច្រើនស្របតាមគោលនយោបាយរបស់ រដ្ឋាភិបាល ។
បជាពលរដ្ឋបានបញ្ជាក់ថា នៅច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងអ្នកណាមិនដឹងថាមន្ត្រីគយ និងសមត្ថកិច្ចជំនាញមួយចំនួនទៀត ប្រព្រឹត្តខុសគោលការណ៍ច្បាប់នោះ។
ប្រភពដដែលបានបញ្ជាក់ថាមន្ត្រីមួយចំនួនមិនត្រឹមតែគាបយកលុយពី ប្រជាពលរដ្ឋខុសគោការណ៍ច្បាប់នោះទេ តែពួកគេថែមទាំងចេញមុខ និងសហការជាមួយបក្ខពួកគេធ្វើជំនួញខុសច្បាប់តាមបន្ទាត់ព្រំដែន ផងដែរ។ ប្រជាពលរដ្ឋស្រុកសំពៅលូន បានបញ្ជាក់ថា ឈ្មួញខ្មែរគ្មានអ្វីនាំចេញទៅប្រទេសសៀម ក្រៅពីផលិតផលកសិកម្ម ដែល មិនទាន់កែច្នៃដូចជាស្រូវ ពោត ដំឡូងមី ឈើជាដើម តែផ្ទុយទៅវិញឈ្មួញសៀម បាននាំចូលប្រទេសកម្ពុជា នូវទំនិញស្ទើរគ្រប់ប្រភេទ ៕



