ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
————-
លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំឆ្នាំ២០២៤នេះ បានបង្ហាះផ្សាយនូវសារប្រកបដោយផ្ដល់ក្ដីសង្ឃឹមជូនទៅកាន់ឪពុកម្ដាយសពកុមារី២រូប ដែលកំពុងស្វះស្វែងអំពាវនាវឱ្យកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវស្វែងរកជនបង្កមកទទួលខុសត្រូវ។ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក រ៉េន រតនៈ បានសរសេរក្នុងន័យដើមថា«ក្នុងនាមអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខ្ញុំសូមជម្រាបជូនម្ចាស់គណនីឈ្មោះ Evelyn Khun ជ្រាបថា ពេលនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ បាននឹងកំពុងស្រាវជ្រាវលើករណីនេះប្រកបដោយស្មារតីយកចិត្តទុកដាក់បំផុត ដោយក្នុងនោះ កម្លាំងជំនាញបានរកឃើញរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះហើយ»

បើតាមលោក រ៉េន រតនៈ ជានីតិវិធីបន្ត សមត្ថកិច្ចនឹងឈានទៅកោះហៅម្ចាស់រថយន្តមកចូលខ្លួនដោះស្រាយទៅតាមនីតិវិធី។ ក្នុងសារដដែលនោះ អ្នកនាំពាក្យរូបនេះ ក៏បានជម្រាបជូននូវសេចក្ដីផ្ដាំផ្ញើពីឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចូលរួមសោកស្ដាយចំពោះហេតុការណ៍ដ៏គួរឱ្យសង្វេគ និងចូលរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោក លោកស្រី ដែលជាមាតា និងបិតា រួមទាំងក្រុមគ្រួសារសពកុមារីទាំងពីរ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមរម្លឹកថាកុមារីទាំង២រូប បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយជនបង្កបានបើករថយន្តគេចខ្លួនភ្លាមៗ ក្រោយបង្កហេតុ។ ជនរងគ្រោះទាំង២រូប មានឈ្មោះ មិត្ត លីធីង អាយុ១២ឆ្នាំ និងឈ្មោះ មិត្ត ជូលី អាយុ៩ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា។ អ្នកទាំងពីរបានជួបហេតុការណ៍ដ៏សង្វេកនេះ ពេលធ្វើដំណើរឌុបគ្នាចេញពីទិញរបស់ញាំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.