ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង​ក្រុមគ្រួសារ ព្រមទាំង​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត បាន​មូលមតិ​គ្នា​នាំ​យក​ទ័យ​វត្ថុ និង​បច្ច័យ​ទៅ​ចូលរួម​កាន់បិណ្ឌ​នៅ​វត្ត​សិលា​អណ្តែត (​ហៅ​វត្ត​ចង្ហា​)

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង​ក្រុមគ្រួសារ ព្រមទាំង​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត បាន​មូលមតិ​គ្នា​នាំ​យក​ទ័យ​វត្ថុ និង​បច្ច័យ​ទៅ​ចូលរួម​កាន់បិណ្ឌ​នៅ​វត្ត​សិលា​អណ្តែត (​ហៅ​វត្ត​ចង្ហា​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមគ្រួសារ ព្រមទាំង​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត បាន​មូលមតិ​គ្នា នាំយក​ទ័យ​ទាន ទ័យ​វត្ថុ និង​បច្ច័យ ទៅ​ចូលរួម​កាន់បិណ្ឌ​នៅ​វត្ត​សិលា​អណ្តែត ហៅ​វត្ត​ចង្ហា ក្នុង​ឃុំ​ចង្ហា ស្រុក​អូរជ្រៅ​។​

​ក្រោយ​ពី​ព្រះសង្ឃ​សូត្រមន្ត សម្តែង​ធម្មទេសនា លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ និង​ភរិយា ព្រមទាំង​សហការី​ក្រោម​ឱវាទ បាន​ប្រគេន អង្ករ​១​តោន ទឹក​សុទ្ធ​៣០​កេស ថវិការ​សម្រាប់​កសាង ចំនួន​០៩​លាន​រៀល ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​(​អគ្គីសនី​) ចំនួន​៥០​ម៉ឺន​រៀល ថវិការ​សម្រាប់​ព្យាបាល​ព្រះសង្ឃ​អាពាធ​(​ថវិការ​បម្រុង​ទុក​ព្យាបាល​ជម្ងឺ​សង្ឃ​)​ចំនួន​៦០​ម៉ឺន​រៀល និង សម្រាប់​ចង្ហាន់​ចំនួន​១​លាន​រៀល ប្រគេន​ព្រះសង្ឃ​១៤​អង្គ ព្រះចៅអធិការ​៣៨​ម៉ឺន​រៀល ព្រះសង្ឃ​ក្នុង​១​អង្គ​២៦​ម៉ឺន​រៀល​។ ក្រៅពីនេះ​ក៏​បាន​ចែកជូន​ដល់​តាជី យាយជី ដែល​មាន​អាយុ​៦៥​ឆ្នាំ​ឡើង​ចំនួន​១១០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សា​រ៉ុង​១ ថវិការ​២​ម៉ឺន​រៀល​។ ប្រជា​ការពារ​ចំនួន​៧​នាក់ ក្នុង​ម្នាក់​ទទួលបាន​២​ម៉ឺន​រៀល​។​

​គួរបញ្ជាក់​ថា ពិធី​បុណ្យកាន់បិណ្ឌ និង បុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​ធ្វើឡើង​ក្នុង​បំណង​សំខាន់ៗ​៣​គឺ​៖
១. ដើម្បី​ទំនុកបំរុង​ដល់​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​វស្សា ដោយហេតុ​រយៈពេល​នេះ ជា​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ខ្លាំង នាំអោយ​មាន​ការលំបាក​សំរាប់​ព្រះសង្ឃ​ក្នុងការ​ត្រេច​ចរ​បិណ្ឌបាត្រ ។ ហេតុនេះ បុណ្យ​កាន់បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​សម្រាល​ដល់​ជីវភាព​របស់​អ្នក​បួស​ក្នុង ព្រះពុទ្ធសាសនា ។​

២. ដើម្បី​សន្សំ​កុសល ឬ សេចក្តី​ល្អ តាមរយៈ​ការធ្វើ​ទាន​នាឱកាស​នេះ ជាពិសេស​ដើម្បី​បង្កើត​នូវ​សាមគ្គីភាព និង ឯកភាព ឬ ភាព​ចុះសម្រុង​នៃ​ប្រជាជាតិ​ទាំងមូល ។ ដោយសារ​តាមរយៈ​បុណ្យ​នេះ មនុស្ស ដែល​មកពី​គ្រប់​និន្នាការ និង ពី​គ្រប់​ជីវភាព មកជួបជុំ​គ្នា​នៅ​ទី​វត្ត​ជាមួយគ្នា បរិច្ចាគ​ទាន​ជាមួយគ្នា សាងក្តី​ល្អ​ជាមួយគ្នា សមាទានសីល​ជាមួយគ្នា បរិភោគ​អាហារ​ជាមួយគ្នា ចែករំលែក​គំនិត​យោបល់ និង​រក​ដំណោះស្រាយ​ជាមួយគ្នា ចំពោះ​បញ្ហា​ទាំងឡាយណា​ដែល​គេ​មិន​ចុះសម្រុង​គ្នា​នៅក្នុង​ជីវិត និង តួនាទី ការងារ​ប្រចាំថ្ងៃ នៃ​បុគ្គល និង​បុគ្គល និង​គ្រួសារ ឬ សហគម​ន៍​មួយ និង​សហគមន៍​ផ្សេងៗ​។​

៣. ដើម្បី​ឧទ្ទិស​កុសល​ដល់​បុគ្គល (​អ្នកខ្លះ​សំដៅលើ​ប្រេត​) ដែល​បាន​លាចាក​លោក​នេះ​ទៅហើយ ។ ឯកសារ​នានា​ក្នុង​ព្រះពុទ្ធសាសនា​អោយដឹងថា បុណ្យ​នេះ​ត្រូវបាន​ធ្វើ​ឡើង​តាំងពី​ក្នុងសម័យ​ពុទ្ធកាល​មកម្ល៉េះ ប៉ុន្តែ​សម័យ​នោះ​គេ​មិន​ហៅថា បុណ្យ​កាន់បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ​ឡើយ គឺ​គេ​ហៅថា “​បុណ្យ​បវរ​ណា​បច្ច័យបួន ឬ បុណ្យ​ទំនុកបំរុង​បច្ច័យបួន​ចំពោះ​ព្រះសង្ឃ​” ដែល​ពុទ្ធបរិស័ទ​ទាំងឡាយនា​សម័យ​នោះ​មាន​នាង​វិសាខា និង មហាសេដ្ឋី ឈ្មោះ អនាថ​បណ្ឌិក ជាដើម ធ្វើឡើង​រយៈពេល​៣​ខែ​គត់​គឺ​នៅ​ក្នុងអំឡុងពេល​ដែល​ព្រះសង្ឃ​កំពុង​គង់​ចាំ​វស្សា​៕a

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.