ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន នាយករដ្ឋមន្រ្តីថៃ បង្ហាញក្តីក្រៀមក្រំ ចំពោះករណីស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដែលបង្កឡើងដោយគ្រោះធម្មជាតិ «ខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី» 

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន នាយករដ្ឋមន្រ្តីថៃ បង្ហាញក្តីក្រៀមក្រំ ចំពោះករណីស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដែលបង្កឡើងដោយគ្រោះធម្មជាតិ «ខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី» 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារជូន លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ដោយបង្ហាញនូវសេចក្តីក្រៀមក្រំក្រៃលែង ចំពោះករណីស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដែលបង្កដោយភ្លៀង ទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរ បណ្តាលមកពីខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី នៅភាគខាងជើង និងឦសាននៃប្រទេសថៃ។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចតទៅ៖

«លោកជំទាវជាទីគោរពរាប់អាន!

ខ្ញុំ មានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពីការបំផ្លិចបំផ្លាញយ៉ាងច្រើន រួមទាំង ការបាត់បង់អាយុជីវិតមនុស្សជាច្រើននាក់ ការរងរបួសមនុស្សជាច្រើននាក់ ការខូចខាតឬការបំផ្លិច បំផ្លាញនូវទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ បង្កដោយភ្លៀង ទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរ បណ្តាលមកពីខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី នៅភាគខាងជើង និងឦសាននៃប្រទេសថៃ។

ក្នុងវេលាដ៏លំបាកនេះ តាងនាមប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំ ជាមួយ លោកជំទាវ និងតាមរយៈ លោកជំទាវ ជូនចំពោះគ្រួសារជនរងគ្រោះ រាជរដ្ឋាភិបាល និងប្រជា ជនថៃទាំងមូល ចំពោះការបាត់បង់ដ៏ធំធេងទាំងនេះ។ សូមវិញ្ញាណក្ខន្ធអ្នកស្លាប់បានទៅដល់ សុខគតិភព។ សូមជូនពរអ្នករងរបួសឆាប់បានជាសះស្បើយ។ ក្រោមការដឹកនាំរបស់ លោកជំទាវ ខ្ញុំមានសុទិដ្ឋិនិយមថា ប្រទេសថៃនឹងត្រូវបានស្ដារឡើងវិញពីគ្រោះមហន្តរាយធម្មជាតិនេះ ក្នុងពេលដ៏ ខ្លីខាងមុខនេះ។

សូម លោកជំទាវ ទទួលសាជាថ្មីនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.