ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះសមាគមអ្នកសារព័ត៌មាន ២ នឹង ៣ ក្រោមការដឹកនាំ អោយបានរួមកម្លាំងគ្នាក្នុងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពដល់អ្នកសារព័ត៌មានជិត៧០០នាក់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះសមាគមអ្នកសារព័ត៌មាន ២ នឹង ៣ ក្រោមការដឹកនាំ អោយបានរួមកម្លាំងគ្នាក្នុងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពដល់អ្នកសារព័ត៌មានជិត៧០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជិត៧០០នាក់ ទទួលបានការបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី «មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល» រយៈពេល២ថ្ងៃ ដោយបានយល់នូវដឹងពីមេរៀនទាក់ទងសណ្តាប់ធ្នាប់ព័ត៌មាន បែបឌីជីថល របៀបគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល របៀបសរសេរអត្ថបទព័ត៌មាន និងមាតិកា ស្វែងយល់ពីពាក្យគន្លឹះក្នុងវិស័យបរិស្ថាន ពីក្របខណ្ឌ័ច្បាប់លើវិស័យព័ត៌មាន និងតុលាការ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានលើកទឹកចិត្តដល់សមាគមសារព័ត៌មាន បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ដើម្បីឱ្យវិស័យសារព័ត៌មានកាន់តែមានគុណភាពខ្ពស់ តាមរយៈនេះអ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។

លោករដ្ឋមន្ត្រី បានរំលឹក និងសូមឱ្យអ្នកសារព័ត៌មានយកចិត្តទុកដាក់ក្នុងការសរសេរអត្ថបទព័ត៌មានជាអក្សរខ្មែរឱ្យបានត្រឹមត្រូវតាម អក្ខរាវិរុទ្ធ ព្រោះថាបើយើងសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវហើយ ធ្វើឱ្យប៉ះពាល់ដល់អក្សរសាស្ត្រជាតិ ហើយនៅពេលដែលយើងផ្សព្វផ្សាយចេញទៅដោយមិនពិនិត្យអក្ខរាវិរុទ្ធ ត្រឹមត្រូវ ក្មេងៗ និងអ្នកផ្សេងទៀតបើកមើលអត្ថបទនោះ ដែលបានរក្សាទុកនៅក្នុងទិន្នន័យរបស់ Google នឹងធ្វើឱ្យមានការភណ្ឌច្រឡំជាក់ជាមិនខាន។

លោកបានរំលឹកពីប្រវត្តិសាស្ត្រទាក់ទងទៅអ្វីទៅជាសង្គ្រាមឆ័ត្រ? បើគ្មានសង្គ្រាមឆត្រទេ ពេលនេះប្រហែលជាយើងគ្មាន ថ្ងៃស្គាល់អក្សរខ្លួនឯងឡើយ។

នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី «មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែប ឌីជីថល» លោកបណ្ឌិត ម៉េង សុភណ្ឌ ប្រធានសមាគម សារព័ត៌មាន អេឡិកត្រូនិច MSJ បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលដែលសិក្ខាកាម ទទួលបាននូវមេរៀន មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល ដែលជាការឆ្លើយតបយ៉ាងសំខាន់លើវិស័យព័ត៌មាន និងព័ត៌មានវិទ្យា លើការគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃការបញ្ចេញមតិ សិទ្ធិក្នុងការទទួលយកព័ត៌មាន ក្របខណ្ឌច្បាប់ និងការផ្សព្វផ្សាយព័ត៌មានលើបណ្តាញឌីជីថល។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហ្សាហុីរ៉ូដឌីន បាបារ ថាហុីម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអុីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា លោកស្រី អ៊ុលគូ កូកាអេហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួគីប្រចាំកម្ពុជា និងវត្តមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី ដែលជាអ្នកគាំទ្រឧបត្តម្ភសម្រាប់វគ្គបណ្តុះបណ្តាលនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.