ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ កីឡា​រស់​ក្នុង​សន្តិភាព ជា​ការបញ្ជាក់​ពី​ភាព​ដ៏​រុងរឿង​ឆ្ពោះទៅ​កាន់​ភាពជោគជ័យ​បន្តិច​ម្តងៗ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ កីឡា​រស់​ក្នុង​សន្តិភាព ជា​ការបញ្ជាក់​ពី​ភាព​ដ៏​រុងរឿង​ឆ្ពោះទៅ​កាន់​ភាពជោគជ័យ​បន្តិច​ម្តងៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ខេត្ត​ព្រៃវែង ឆ្នាំ​២០២៤ នៅ​ទីលាន​កីឡដ្ឋាន​មន្ទីរអប់រំ យុវជន និង​កី​ឡ​ខេត្តព្រៃវែង រៀបចំ​ដោយ​ក្រុម​ការងារ​អភិវឌ្ឍន៍​យុវជន​ខេត្តព្រៃវែង នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​រំលេច​នូវ​ពាក្យ​មួយ​ឃ្លា​ថា “​កីឡា​រស់នៅក្នុង​សន្តិភាព​” ដកស្រង់​ចេញពី​ចម្រៀង​មួយ​បទ ដែល​ពាក្យ​មួយ​ឃ្លា​នេះ​ធ្វើឱ្យ​សាធារណជន ងាយស្រួល​អាន នឹង​ងាយស្រួល​ចាំ ប៉ុន្តែ​អាច​ពិបាក​យល់​បន្តិច​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់ថា កីឡា​រស់​ក្នុង​សន្តិភាព គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​ថ្នាក់ដឹកនាំ តាំង​ពី​អាណត្តិ​មុន រហូតមកដល់​បច្ចុប្បន្ន ជាពិសេស​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ធ្វើឱ្យ​វិស័យ​កីឡា​កាន់​រីកលូតលាស់ មានឈ្មោះ​បោះ​សំលេង ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ ជាក់ស្តែង​ថ្ងៃនេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​សម្រាប់​ខេត្ត​ព្រៃវែង ដែល​មាន​ការប្រមូលផ្ដុំ​យុវជន សិស្សានុសិស្ស ព្រមទាំង​មហាជន បាន​ចូលរួម​លើកទឹកចិត្ត​សាទរ​ចំពោះ​លទ្ធផល និង​ជោគជ័យ​ដែល​ទទួលបាន នេះ គឺជា​ការបង្ហាញ​នូវ​សាមគ្គីភាព​ដ៏​រឹងមាំ​មួយ របស់​យើងទាំងអស់គ្នា ដែល​រស់​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។​

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​លើកឡើង​ពី​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច ដែល​ប៉ុនប៉ង​ញុះញង់​បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង និង​ព្យាយាម​បង្កើត​ព្រឹត្តិការណ៍​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ ប៉ុន្តែ​គម្រោង​នោះ ត្រូវ​បាន​បរាជ័យ ដោយសារ​ការ​ទប់ស្កាត់​បាន​ទាន់ពេលវេលា​ពី​ប្រមុខ​ថ្នាក់ដឹកនាំ ដាក់ចេញ​វិធានការ ការពារ​ឱ្យបាន​នូវ​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ មិនឱ្យ​ជន​ណា​ម្នាក់​មក​បំផ្លាញ​បានឡើយ​។

​ប្រមុខ​ក្រសួង​មហា​ផៃ្ទ​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅ​មូលដ្ឋាន​ខេត្ត​ព្រៃវែង សូម​កុំ​ជឿ​លើ​ឧបាយកល​របស់​ក្រុម​ជ្រុលនិយម​ទាំងនោះ ព្រោះ​ពួកគេ មិន​បាន​យកជាតិ​ជា​ធំ​ទេ​។ ផ្ទុយទៅវិញ​គឺជា​ការបំផ្លាញ​នូវ​សុខ​សន្តិភាព​របស់​កម្ពុ​ជា​ទាំងស្រុង​។ ដូច្នេះ​សូម​បងប្អូន​មាន​ការថ្លឹងថ្លែង​ឱ្យបាន​ច្បាស់ មុន​នឹង​ជឿ​ទៅលើ​អ្វីមួយ និង​សូម​ផ្ដល់​ការជឿទុកចិត្ត​មកលើ​រាជរដ្ឋាភិបាល​។ ជាមួយគ្នា​នោះ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​សហការ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​រយៈពេល​ជិត​មួយ​ខែ​មកនេះ លះបង់​ទាំង​កម្លាំងកាយ​ចិត្ត ដើម្បី​ការពារ​ពី​ការប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​។

​វេទិកា​អធិបតី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​សម្តែង​នូវ​ការអបអ​សាទរ​ចំពោះ​ក្រុម​កីឡាបាល់ទាត់​វិទ្យាល័យ​អង្គរ​ឌួង ដែល​ទទួលបាន​ជ័យលាភី ក្នុង​ការប្រកួត​យ៉ាង​ស្វិតស្វាញ​តាំងពី​វគ្គ​ដំបូង រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​អំណរគុណ​ដល់​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ព្រៃវែង គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត អាជ្ញាកណ្ដាល គណៈ​គ្រប់គ្រង​សាលា គ្រូបង្វឹក និង​កីឡាករ ព្រម​ទាំង​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​រៀបចំ​ធ្វើឱ្យ​មាន​ការប្រកួត​នេះ​ឡើង បញ្ចប់​ទៅ​ប្រកបដោយ​ផ្លែផ្កា គួរ​ជាទី​មោទនៈ​សម្រាប់​ខេត្ត​ព្រៃវែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.