ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

សមត្ថកិច្ចស្រាវជ្រាវបង្ក្រាប នាំខ្លួនជនសង្ស័យចំនួន ០១ នាក់ និងវត្ថុតាង ពាក់ពន្ធ័ករណី ការកំហែងយកមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ (យកខ្សែរក និងទូរសព្ទ័ដៃ)

សមត្ថកិច្ចស្រាវជ្រាវបង្ក្រាប នាំខ្លួនជនសង្ស័យចំនួន ០១ នាក់ និងវត្ថុតាង ពាក់ពន្ធ័ករណី  ការកំហែងយកមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ (យកខ្សែរក និងទូរសព្ទ័ដៃ)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តបាត់ដំបង)÷ស្រុកសំពៅលូន
លោកវរសេនីយ៍ទោ ទឹម វិច្ឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវករណី ការកំហែងយកមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ (យកខ្សែរក និងទូរសព្ទ័ដៃ) កើតឡើង ចំនួន០១ ករណី នៅចំណុចក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០ និង ៣០ នាទីទៅលើជនរងគ្រោះឈ្មោះ ហ៊ិន លីណា ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានគ្នាចំនួន០១នាក់ បានធ្វើសកម្មភាពក្រៀកកជនរងគ្រោះអូសចូលទៅក្នុងបន្ទប់ជួល ចំណុចកើតហតុខាងលើ រួចយកកាំបិតភ្ជង់គំរាមសម្លាប់ យកខ្សែកផ្លាកទីនអស់ចំនួន០១ខ្សែរ និងទូរស័ព្ទដៃម៉ាក realme ពណ៌ប្រផេះចំនួន០១គ្រឿង យកទៅបាត់ ។

បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១១និង ០៥ នាទី នៅចំណុចក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ចុះធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ ឈាន់ដល់ការ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ ឈ្មោះ ស៊ុន ប៊ុនថន ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដកហូតវត្ថុតាង ៖ ខ្សែរកលោហៈធាតុពណ៌ទង់ដែងចំនួន០១ខ្សែរ, ទូរស័ព្ទដៃម៉ាក realme ពណ៌ប្រផេះចំនួន០១គ្រឿង, កន្រ្តៃកាត់ចំនួន០១, កូនកាំបិតចំនួន០១, កាំបិតប៉ាំងតោចំនួន០១,និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ស៊ុន ប៊ុនថន បានឆ្លើយសារភាពថា រូបគេនិងបក្សពួកចំនួន០២ នាក់ ទៀត ៖ ១-ឈ្មោះ យុ ភេទប្រុស អាយុប្រហែល ១៦ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងប្រុសម្នាក់ទៀតមិនស្គាល់ឈ្មោះ អាយុប្រហែល ១៧ ឆ្នាំជាគ្នារបស់ឈ្មោះ យុ ពិតជាបានធ្វើសកម្មភាព យកកាំបិតទៅគំរាមកំហែងយកទូរស័ព្ទបានចំនួន០១គ្រឿង និងខ្សែរកផ្លាកទីនចំនួន០១ខ្សែរ ពីមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ មានអាយុប្រហែល ៣០ឆ្នាំ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ពិតប្រាកដមែន កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០ និង១៥ នាទី ដោយពេលយកកាំបិតចូលគំរាមកំហែងយករបស់របរនោះ គឺរូបគេចូលទៅក្នុងផ្ទះតែម្នាក់ឯង ឈ្មោះ យុ និងគ្នាគេម្នាក់ទៀត នៅរង់ចាំខាងក្រៅរបងផ្ទះ ។(ដោយទៀវដារិន១៤)

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.