ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសកពុទ្ឋសាសនូបត្ថម្ភក៏ វេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសកពុទ្ឋសាសនូបត្ថម្ភក៏ វេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពឧបាសកពុទ្ឋសាសនូបត្ថម្ភក៏ វេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលបានទទួលមរណភាព  កាលពីវេលាម៉ោង ១២ និង០២នាទីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្នសពឧបាសកពុទ្ឋសាសនូបត្ថម្ភក៏ វេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ដែលស្ថិតក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ (ទីតាំង៖ https://maps.app.goo.gl/ReTDefwQNE2St2kC7) ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤តទៅ។ សពនឹងដង្ហែទៅបញ្ចុះនៅព្រឹកថ្ងៃសៅរ៏ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តកណ្តាល ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោក ម៉ក់ រ៉ា និងលោក ខូយ រីដា ពិតជាមានក្តីរន្ធត់យ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះការទទួលមរណភាពរបស់ ឧបាសកពុទ្ឋសាសនូបត្ថម្ភក៏ វេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលបានទទួលមរណភាព  កាលពីវេលាម៉ោង ១២ និង០២នាទីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខក្រៀមក្រំ ស្ទើររកទីបំផុតគ្មាន យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយ ជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវ ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ ដ៏ឧត្តុង្គឧត្តម និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅនាពេលកន្លងមក ក៏ដូចជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម ដែលបានលះបង់ និងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋាភិបាល លើវិស័យសុខាភិបាលកម្ពុជា ក្នុងការជួយដល់សុខភាពប្រជាជនទូទៅ ពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល។ 
ស្ថិតក្នុងស្ថានភាពទុក្ខក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ នៃសព ឧបាសកពុទ្ឋសាសនូបត្ថម្ភក៏ វេជ្ជបណ្ឌិត ច័ន្ទ សុខា និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ វេជ្ជបណ្ឌិត បានទៅសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕
 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.