ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ប្រតិភូអគ្គិសនីកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់

ប្រតិភូអគ្គិសនីកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពលោកវេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១២ និង០២នាទីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសព លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ដែលស្ថិតក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ (ទីតាំង៖ https://maps.app.goo.gl/ReTDefwQNE2St2kC7) ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤តទៅ។ សពនឹងដង្ហែទៅបញ្ចុះនៅព្រឹកថ្ងៃសៅរ៏ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តកណ្តាល ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាងនាមឱ្យថ្នាក់ដឹកនាំ និយោជិត កម្មករអគ្គិសនីកម្ពុជាទាំងអស់ និងក្នុងនាមខ្ញុំបាទផ្ទាល់ មានសេចក្តីតក់ស្លុត រន្ធត់ចិត្តយ៉ាងខ្លាំងដោយបានទទួលដំណឹងថា លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ត្រូវជាស្វាមីរបស់លោកស្រី ជា ចិន្តា ដែលបានទទួលមរណភាព នៅថ្ងៃពុធ ០៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង០២រំលងអាធ្រាត ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។

យើងខ្ញុំមានសេចក្តីក្រៀមក្រំ សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខ ជាមួយលោកស្រី និងក្រុមគ្រួសារ ចំពោះមរណភាព របស់លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា ដែលជាការបាត់បង់លោកឪពុកដ៏ឧត្តុង្គឧត្តម ប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌ជាម្លប់ដ៏ត្រជាក់ សម្រាប់កូន ចៅ ធ្លាប់ជ្រកកោនកន្លងមក។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមលំឱនកាយ លើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះ បារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។

សូមលោកស្រី និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខ ដោយសេចក្តីក្រៀមក្រំបំផុតពីយើងខ្ញុំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.