ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បំភ្លឺពាក់ព័ន្ធការចុះផ្សាយថាមានល្បែងស៊ីសងខុសច្បាប់នៅឃុំបឹងល្វា ស្រុកសន្ទុក តែពេលចុះទៅមើលជាក់ស្តែងមិនមាននោះឡើយ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បំភ្លឺពាក់ព័ន្ធការចុះផ្សាយថាមានល្បែងស៊ីសងខុសច្បាប់នៅឃុំបឹងល្វា ស្រុកសន្ទុក តែពេលចុះទៅមើលជាក់ស្តែងមិនមាននោះឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានបទបញ្ជាពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, លោកវរសេនីយ៍ឯក ហាវ ហេង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល, លោក ជុំ វិរៈ អភិបាលរងស្រុកសន្ទុក និងលោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានចុះទៅដល់គោលដៅ ទីតាំងដែលមានការចុះផ្សាយ របស់បណ្តាញតាមបណ្តាញសង្គមអំពីការបើកល្បែងជល់មាន់ យូគី និងអាប៉ោងខុសច្បាប់ នៅភូមិអូរស្ងួត ភូមិអូរ៧ និងភ្នំក្រហម ក្នុងឃុំបឹងល្វា ស្រុកសន្ទុក។

ក្រោយពីក្រុមការងារ បានចុះពិនិត្យជាក់ស្ដែង ជាលទ្ធផលស៊ើបអង្កេត និងស្វែងរកព័ត៌មានពិត ព្រមទាំងរកភស្តុតាងនានាពាក់ព័ន្ធនៅទីតាំងភូមិសាស្ត្រខាងលើ, ក្រុមការងារបានបន្តលុកចូលតាមចំការចន្ទីរ និងចំការកៅស៊ូ និងបានបង្ហោះដ្រូនចំនួន២គ្រឿង ដើម្បីពិនិត្យស្ថានភាពនៅតំបន់នោះ គឺពុំមានការលួចលេងល្បែងស៊ីសងខុសច្បាប់ឡើយ។

សូមបញ្ជាក់ថា កន្លែងលេងគឺមានសភាពចាស់ ដែលបានបោះបង់ចោលជាយូរមកហើយ ពុំមានស្លាកស្នាមណាមូយមានការបើកថ្មីនោះទេ។ ក្រុមការងារ បានចុះជួបសួរនាំព័ត៌មានពីប្រជាពលរដ្ឋនៅផ្សារភ្នំក្រហម ដោយពួកគាត់ បានលើកឡើងថា កន្លងមកមានការបើកលេង ប៉ុន្តែបានឈប់ជាច្រើនខែមកហើយ។

ទន្ទឹមនឹងនេះផងដែរ ឧត្តមសេនីយ៍ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្ដេជ្ញាបង្កើនការតាមដានត្រួតពិនិត្យសកម្មភាពការបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ក្នុងករណីឃើញថា មានការបើកលួចលាក់ល្បែងស៊ីសងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីធានារក្សាសុខសន្ដិភាព សណ្ដាប់ធ្នាប់ឲ្យបានកាន់តែល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.