ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

រយៈពេល១សប្តាហ៍ មន្ត្រីបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង៩ពាន់សន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស!

រយៈពេល១សប្តាហ៍ មន្ត្រីបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង៩ពាន់សន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

  

រយៈពេល១សប្តាហ៍ មន្ត្រីបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង៩ពាន់សន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស!

ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសរុបចំនួន ៩.៥៧០សន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ នេះបើតាមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្មជាប្រចាំថ្ងៃ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស។ ជាក់ស្តែង រយៈពេល៧ថ្ងៃកន្លងទៅ មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេសបានប្រើប្រាស់វិធីសាស្រ្តអចល័ត និងតាមរថយន្តចល័តសម្រាប់ការផ្តល់សេវាអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋចំនួនជាង៩ពាន់ស្លឹកដែលបង្កលក្ខណៈងាយស្រួល និងឆាប់រហ័ស ដើម្បីប្រជាពលរដ្ឋយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។

ក្រៅពីការងារផ្តល់អត្តសញ្ញាណបណ្ណ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងបន្ថែមថា មួយសប្តាហ៍មកនេះ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃទូទាំងប្រទេសចាប់កម្រិតក្រសួងមហាផ្ទៃរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋានបានផ្តល់សេវាអត្តសញ្ញាណកម្មជាង២ម៉ឺនទៀតជូនប្រជាពលរដ្ឋជាប្រចាំប្រកបដោយភាពកក់ក្តៅ ក្នុងនោះ រួមមាន សេវាលិខិតឆ្លងដែនបានចំនួនសរុប ៥.៧៨៦លិខិត សៀវភៅស្នាក់នៅចំនួនសរុប ២.៣២៦ ក្បាលសៀវភៅគ្រួសារចំនួនសរុប ១.៨៥៧ ក្បាល និងលិខិតធ្វើដំណើរមានចំនួនសរុប ១.៤១១លិខិត។

ចំពោះការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់គោលការណ៍ណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ សំដៅជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេស ពិនិត្យលទ្ធភាពធ្វើអ្វីបន្ថែមទៀតលើសពីអ្វីដែលកំពុងធ្វើ ដើម្បីពង្រឹងគុណភាពផ្តល់សេវាជូនប្រជាពលរដ្ឋ។ កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ «តើយើងអាចធ្វើអីលើសពីហ្នឹងបន្ថែម ដើម្បីពង្រឹងគុណភាពផ្តល់សេវាកម្ម ១ ដែលមានទំនុកចិត្តពីប្រជាពលរដ្ឋ? ក្នុងនីតិកាលទី៧ នេះ ខ្ញុំចង់ដាក់គោលការណ៍ ១ គឺផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ
ពាក្យនេះអាចពិបាកនឹងធ្វើ តែបើយើងមានឆន្ទៈដូចគ្នា យើងអាចនឹងធ្វើបាន»៕

សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.