ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

អភិបាលខេត្តបាត់ដំបង អញ្ជើញបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2024 ក្នុងខេត្តបាត់ដំបង

អភិបាលខេត្តបាត់ដំបង អញ្ជើញបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2024 ក្នុងខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក នីរ៉ាវ៉ាត់ រ៉ាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2024 ក្នុងខេត្តបាត់ដំបង មានក្រុមហ៊ុនចំនួន៤០ និងស្តង់លក់ទំនិញចំនួន៥០ នៅផ្សារ ភួ ពុយ ក្រុងបាត់ដំបង។

ពិធីនេះក៏មានការចូលរួមពីលោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសភាពាណិជ្ជករថៃ ប្រចាំនៅប្រទេសកម្ពុជា លោកស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, នាយករដ្ឋបាល, លោកអភិបាល
ក្រុង លោកប្រធានមន្ទីរ លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត សាខាពន្ធដារ ខេត្ត, ឧកញ៉ា លោក លោកស្រីបងប្អូន អាជីវករ ពាណិជ្ជករ ជាច្រើននាក់ទៀត។

នាឱកាសនោះលោក សុខ លូ បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ​​ចូលរួមក្នុងពិធីបើកពិព័រណ៍ ពាណិជ្ជកម្មថៃ Mini Thailand Week 2024” នៅទឹកដីខេត្តបាត់ដំបង ដ៏មានអត្ថន័យនាពេលនេះ និងបានថ្លែងអំណរគុណចំពោះវត្តមានរបស់អ្នកឧកញ៉ា លោក លោកស្រី តំណាងមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី តំណាងក្រុមហ៊ុនសហគ្រាស ពាណិជ្ជករ អាជីវករទាំងអស់​ដែលបានចូលរួមក្នុង​ពិព័រណ៍នេះ ញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធមក្រៃលែង។

លោកអភិបាលខេត្ត បានបន្តថា ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោកពិតជាមានសុទិដ្ឋិនិយមយ៉ាងក្រៃលែង និងសូមកោតសរសើរចំពោះការរៀបចំឱ្យមានព្រឹត្តិការណ៍​ពិព័រណ៍ពាណិជ្ជ កម្មថៃ Mini Thailand Week 2024 រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២៤ ដែលរយៈពេលកន្លងមក ស្ថាប័នពាណិជ្ជកម្មខេត្ត បានសហការរៀបចំបើកពិព័រណ៍ពាណិ
ជ្ជកម្មកម្ពុជា-ថៃផងដែរ។

ផ្តើមចេញពីស្ថានភាពសន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយ និងសក្ដានុពលសេដ្ឋកិច្ចតំបន់ និងពិភពលោក រួមទាំងទំនាក់ទំនងការទូតល្អប្រសើ​ជាមួយបណ្តាប្រទេសជាមិត្ត ជិតឆ្ងាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដោយឡែក សម្រាប់ខេត្តបាត់ដំបងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បានដើរតួនាទីយ៉ាងសំខាន់ និងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្តជាច្រើន ដែលជាវិភាគទានរួមចំណែកយ៉ាងសំខាន់ដល់ភាពរីកចម្រើនថ្កុំថ្កើងរុងរឿងរបស់សង្គមជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។ ផ្លូវគមនាគមន៍​បានពង្រីកតភ្ជាប់ពីស្រុកមួយទៅស្រុក មួយ ជាពិសេសផ្លូវនៅតាមបណ្តោយព្រំដែន បានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែមានភាពងាយ ស្រួលក្នុងការដឹកជញ្ជូន​ទំនិញឆ្លងកាត់ព្រំដែន។

លើសពីនេះលោកបានកោតសរសើដល់ភាគីថៃ បានបង្កលក្ខណ:ដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចេញ-ចូលធ្វើការ និងពេលត្រលប់មកលេងស្រុកកំណើតនៅពេលមានពិធីបុណ្យប្រពៃណីជាតិម្តងៗ
ភាគីថៃបានជួយសម្របសម្រួលដល់ពលករខ្មែររហូតមក សបញ្ជាក់ឲ្យឃើញថា បានពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២បានយ៉ាងល្អផងដែរ។

លោក ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូត ព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់អភិបាលខេត្តបាត់ដំបង តែងតែបានសម្របសម្រួលដល់គ្នាទៅវិញទៅមករវាង ពាណិ
ជ្ជករ អាជីវករ នៃប្រទេសយើងទាំង២ ជាអ្នកជិតខាងល្អផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.