ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ទស្សនកិច្ចនៅក្រុមហ៊ុន ហ៊ូវៃ ( Huawei) រដ្ឋធានីប៉េកាំង

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ទស្សនកិច្ចនៅក្រុមហ៊ុន ហ៊ូវៃ ( Huawei) រដ្ឋធានីប៉េកាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉េកាំង-ចិន)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក, លោកឧត្តមសេនីយ៍ឯក ចៅ ភារិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន ហ៊ូវៃ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ត្រូវបានទទួលស្វាគមន៍ដោយ លោក Xue Man អនុប្រធានក្រុមហ៊ុនហ៊ូវៃ និងលោក Tao Guangyao ប្រធានក្រុមហ៊ុនហ៊ូវៃ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុនហ៊ូវៃកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានស្តាប់បទបង្ហាញ និងរបាយការណ៍ពីតំណាងក្រុមហ៊ុនហ៊ូវៃ ស្តីពីការដំណើរការប្រតិបត្តិការ និងចក្ខុវិស័យរបស់ក្រុមហ៊ុនទៅអនាគត។

តំណាងក្រុមហ៊ុនហ៊ូវៃ ក៏បានលើកឡើងពីការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចុប្បន្ន ដែលកំពុងមានដំណើរការនៅក្នុងប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ទីក្រុងវៃឆ្លាត (Smart City) ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យសេវារដ្ឋបាលសាធារណៈ ដឹកជញ្ជូន អប់រំ សុខាភិបាល ហិរញ្ញវត្ថុ និងខ្សែសង្វាក់ផលិតកម្ម។

ក្នុងវិស័យយោធា បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការទំនើបកម្មកងទ័ព ដូចជា ការធ្វើប្រតិបត្តិការ ការរៀបចំប្រពន្ធ័ព័ត៌មាន-ទំនាក់ទំនង ប្រព័ន្ធត្រួតពិនិត្យ និងបញ្ជា និងការអប់រំបណ្តុះបណ្តាលកងទ័ពដែលទាំងអស់នេះ ក្រុមហ៊ុនហូ៊វៃ កំពុងមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន និងប្រទេសជាដៃគូ មួយចំនួននៅលើសកលលោក។

ក្រុមហ៊ុនហ៊ូវៃ គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោក ដែលបង្កើតឡើងក្នុងឆ្នាំ១៩៨៧ ដែលកំពុងផ្តល់សេវា និងផលិតកម្ម លើហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ។ ក្រុមហ៊ុនលំដាប់ពិភពលោកនេះ មានបុគ្គលិកប្រហែល២០៧,០០០នាក់ ហើយមានប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង១៧០ ដោយបម្រើផលប្រយោជន៍ជូនប្រជាជនជាង៣ពាន់លាននាក់ នៅជុំវិញពិភពលោក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.