ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន រៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន រៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ប៉ៃលិន)៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន បានដឹកនាំរៀបចំ «វេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងប៉ៃលិន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តប៉ៃលិន។

វេទិកាសាធារណៈ មានការចូលរួមដោយពី អនុប្រធាន សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន អភិបាលរងខេត្ត ព្រះរាជអាជ្ញា មេបញ្ជាការទិសទី៣ មេបញ្ជាការ មេបញ្ជាការរងកងកំលាំងប្រដាប់អាវុធទាំង៣ នាយករដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ ការិយាល័យចំណុះរដ្ឋបាលក្រុង អង្គភាពជុំវិញក្រុង និងប្រជាពលរដ្ឋសរុបចំនួន ៣៥៥រូប។

លោកស្រី អុង សុភាវី បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន បានរៀបចំវេទិកាសាធារណៈនេះឡើងក្នុងគោលបំណង ស្វែងយល់អំពីជីវភាពរស់នៅ និងផ្តល់ឱកាសជូនដល់ពុកម៉ែបងប្អូន លើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងមតិយោបល់ ការទិទានកែលម្អទាក់ទងនឹងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ តាមរយៈរដ្ឋបាល ក្រុងប៉ៃលិន។

ទន្ទឹមនឹងនេះដែរ ការរៀបចំវេទិការនេះ គឺជាឱកាសដ៏ល្អមួយ ដែលបង្កើនភាពស្និទស្នាលរវាងរដ្ឋាភិបាល និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ ព្រមទាំងជាឱកាសដែលអាចធ្វើឱ្យក្រុមការងារ បានប្រមូលនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងមតិយោបល់ ការទិទានកែលម្អនានា ជូនថ្នាក់ដឹកនាំ និងណែនាំដល់រដ្ឋបាលក្រុងប៉ៃលិន ព្រមទាំងអង្គភាពដែលស្ថិតក្រោមចំណុះរដ្ឋបាលក្រុងប៉ៃលិន ដើម្បីពង្រឹងការអនុវត្តការផ្តល់សេវាសាធារណៈ កាត់បន្ថយអំពើពុករលួយ ចំណុចអសកម្ម ដើម្បីបង្កើននូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមឆន្ទះ និងបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើ​ក​កម្ពស់សុខសុវត្ថិភាព សុខុមាលភាព សេវាសាធារណៈ និងការទប់ស្តាត់នូវគ្រោះមហន្តរាយព្រមទាំងការឆ្លងរាលដាលនៃជំងឺកាចសាហាវផ្សេងៗ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច និងប្តេជ្ញាចិត្តក្នុង​ការ​ធ្វើ​កំណែ​​​ទម្រង់​​រដ្ឋបាលថ្នាក់ ក្រោមជាតិមានលក្ខណៈស៊ីជម្រៅ និងយូរអង្វែងទាំងផ្នែករដ្ឋបាល និង​ផ្នែក​នយោបាយ​តាមរយៈ​ការបង្កើតឲ្យមានក្រុមការងាររាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះដែរ រាជរដ្ឋាបាលភិបាលកម្ពុជា បានដាក់​ចេញ​នូវ​គោលនយោ​បាយកំណែទម្រង់វិមជ្ឈការ និងវិស​ហមជ្ឈការ គឺ​អនុវត្ត​​តាមរដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជាចាប់តាំងពី​ឆ្នា ​១៩៩៣​ កំណែទម្រង់នេះសំដៅឱ្យមានការ ចូលរួមគាំទ្រ និងជម្រុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្ត គោលនយោបាយ និងកំណែទម្រងនានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងបំផុសចលនាឱ្យមានការចូលរួមគាំទ្រ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ហើយស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដំណាក់ទី៧ នៃរដ្ឋសភា ដែលមានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន៕

ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.