ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រកាសបញ្ចូលសមាជិកគណបក្សចំនួន២០៣នាក់ ដែលមកពីគណបក្សនានា ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រកាសបញ្ចូលសមាជិកគណបក្សចំនួន២០៣នាក់ ដែលមកពីគណបក្សនានា ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន២០៣នាក់ ក្នុងខេត្តកំពង់ធំ ដែលមកពីគណបក្សនានា ចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសកម្មជនគណបក្សនានា ដែលសម្រេចចិត្តយ៉ាងត្រឹមត្រូវចូលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ដែលមានវ័យចំណាស់ខាងនយោបាយ និងមានបទពិសោធន៍ដឹកនាំជាយូរឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងតែឈរនៅខាងប្រជាជនគិតគូរ ដល់ផលប្រយោជន៍របស់ប្រជាជនគ្រប់និន្នាការនយោបាយទាំងអស់ ហើយក៏ជាគណបក្សតែមួយគត់ ដែលមានកម្លាំងសរុបច្រើន ឈរជើងយ៉ាងរឹងមាំ មានភាពចាស់ទុំខាងផ្នែកនយោបាយ សម្បូរធនធានមនុស្ស ធនធានថវិកា ធានាបាននូវសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ។

លោកបញ្ជាក់ទៀតថា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត សូមអំពាវនាវដល់សមាជិក សមាជិកាថ្មី គាំទ្រក្នុងការសាងសង់ព្រែកជីហ្វូនណនតេជោ និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជឿជាក់លើសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលលោកជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា យើងត្រូវជឿជាក់លើសម្ដេចធិបតី នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ដែលក្នុងអាណត្តិដឹកនាំលោកខិតខំប្រឹងប្រែង ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ, បន្តជឿជាក់ទៅលើការដឹកនាំរបស់សម្ដេចទាំងទ្វេ ហើយនិងបន្តជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានស្រោចស្រង់ប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងកសាង អភិវឌ្ឍកម្ពុជារហូតមកដល់ បច្ចុប្បន្ន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.