ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះពិនិត្យទីតាំងផ្ទះពីរល្វែង ក្រោយសង្ស័យពាក់ព័ន្ធការលួចបើកល្បែងស៉ីសងខុសច្បាប់

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះពិនិត្យទីតាំងផ្ទះពីរល្វែង ក្រោយសង្ស័យពាក់ព័ន្ធការលួចបើកល្បែងស៉ីសងខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះពិនិត្យទីតាំងផ្ទះពីរល្វែង ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ក្រោយទទួលបានសេចក្ដីរាយការណ៍ថា ទីតាំងនេះសង្ស័យលួចបើកល្បែងស៉ីសងខុសច្បាប់។

ក្រុមការងារបានពិនិត្យតាមជាន់ និងគ្រប់បន្ទប់នីមួយៗពុំរកឃើញសម្ភារៈ ឬសកម្មភាពពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់ ដូចការចោទប្រកាន់នោះឡើយ។ តាមការអះអាងរបស់ឈ្មោះ យិន ចន្ធី តំណាងអ្នកជួលបានប្រាប់ក្រុមការងារថា ទីតាំងខាងលើនេះធ្លាប់ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ចុះបង្ក្រាបទីតាំងខាងលើនេះ ដែលធ្លាប់លួចបើកល្បែងស៊ីសងខុសច្បាប់ កាលពីកំឡុងឆ្នាំ២០២២ ម្ដងរួចមកហើយ។

ទន្ទឹមនេះក្រុមការងារបានណែនាំឈ្មោះ យិន ចន្ធី តំណាងអ្នកជួលរបស់ឈ្មោះ តុន ប៉ុណ្ណាវុធ ដូចខាងក្រោម៖

* មិនអនុញ្ញាតឲ្យប្រកបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងទីតាំងដាច់ដាច់ខាត
* មិនអនុញ្ញាតឲ្យជួញដូរ ប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងដាច់ដាច់ខាត
* មិនអនុញ្ញាតឲ្យជួញដូរផ្លូវភេទនៅក្នុងទីតាំងដាច់ដាច់ខាត។

លោកស្រី យិន ចន្ធី តំណាងអ្នកជួល បានឯកភាពតាមការណែនាំរបស់ក្រុមការងារ ករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារទេ នោះអាជ្ញាធរនឹងចុះអនុវត្តតាមវិធានរដ្ឋបាលច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.