ខេត្តសៀមរាប ៖ មានអំពើឃាតកម្មមួយយ៉ាងសាហាវឃោរឃៅបំផុតដែលពុំធ្លាប់មាន បានកើតឡើងនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ៨ : ៣០ នាទីយប់ថ្ងៃទី ៣០.០៦.២០១៥ នៅតាមផ្លូវដីក្រហមផ្លូវបែកជាបី ជិតដល់ផ្លូវចូលផ្ទះជនរងគ្រោះ នៅពេលជនរងគ្រោះចេញមកពីហូបស្រា ស្រាប់តែត្រូវជនល្មើសកាប់ជនរងគ្រោះជាច្រើនកាំបិត ធ្វើអោយជនរងគ្រោះដេកស្លាប់នៅក្នុងថ្លុកឈាម ។
ជនរងគ្រោះត្រូវបានប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ។ ក្រោយមក សពជនរងគ្រោះត្រូវ ប្រជាជនស្គាល់អត្តសញ្ញាណ ហើយបានទៅហៅគ្រួសារជនរងគ្រោះ អោយមកមើល ។ នៅពេលនោះ ប្រពន្ធនិងកូនជនរងគ្រោះបានឃើញប្ដីដេកស្លាប់នៅក្នុងថ្លុកឈាមមែន ។
ក្រោយកើតហេតុរួចរាល់ហើយ ទើបមានសមត្ថកិច្ចចុះត្រួតពិនិត្យនឹងធ្វើសកលវិច័យទៅលើជនរងគ្រោះ នេះពិតជាឃាតកកាប់សម្លាប់ពិតប្រាកដមែន ។ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យសាកសពហើយ ទើបប្រគល់សាកសព្វទៅអោយគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ លុះដល់ថ្ងៃទី ៣១ មិថុនា ២០១៥ ប្រពន្ធជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅអធិការក្រុងសៀមរាប ដោយមានគ្នាបីនាក់នៅក្នុងនោះ មានកូនប្រុសម្នាក់ និងនគរបាលសង្កាត់គោកចកម្នាក់ នៅវេលាម៉ោង ២ រសៀល ។
បន្ទាប់ពី ប្រពន្ធជនរងគ្រោះដាក់ពាក្យបណ្ដឹង រហូតមកដល់ពេលនេះ រយៈពេលជាង ១ ខែហើយ ប៉ុន្តែគេហាក់មិនសមត្ថកិច្ចក្រុងសៀមរាប ឬសមត្ថកិច្ចសង្កាត់គោកចក ចុះធ្វើការស្រាវជ្រាវចាប់ឃាតក ដែលសម្លាប់ជនរងគ្រោះនោះទេ ។ ខណៈពេលដែល ជនល្មើសដែលឥតខ្លាចញញើតច្បាប់ នៅបន្តរស់នៅយ៉ាងសប្បាយទៅវិញ ។ គួរបញ្ជាក់ថា ជនសង្ស័យត្រូវបានកំណត់អត្តសញ្ណាណរួចហើយ និងកំពុងរង់ចាំការស៊ើបអង្កេតពីសមត្ថកិច្ច ។
ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានយើងខ្ញុំមិនអាចទំនាក់ទំនងសុំការបំភ្លឺពីសមត្ថកិច្ចនគរបាលសង្កាត់គោកចក ក៏ដូចជាអធិការក្រុងសៀមរាបបានទេ ។ ប៉ុន្តែក្រុមជនរងគ្រោះ សូមអំពាវនាវ និងស្នើសុំសមត្ថកិច្ចមេត្តាជំរុញការស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីរកយុត្តិធម៌ជូនរងគ្រោះ និងចាប់ជនដៃដល់ មកផ្តន្ទាទោស ទៅតាមច្បាប់ ៕




