ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

hereប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក គឹម ចាន់បញ្ញា ជំនួសលោក អ៊ុង វុឌ្ឍី ដែលត្រូវផ្ទេរទៅខេត្តកំពង់ធំ

hereប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក គឹម ចាន់បញ្ញា ជំនួសលោក អ៊ុង វុឌ្ឍី ដែលត្រូវផ្ទេរទៅខេត្តកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះវិហារ)៖ លោក គឹម ចាន់បញ្ញា នាយករងរដ្ឋបាលសាលាខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តព្រះវិហារ ជំនួសលោក អ៊ុង វុឌ្ឍី ដែលត្រូវទៅកាន់តំណែងជាអភិបាលរងខេត្តកំពង់ធំ។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចូលរួមអបអរសាទរចំពោះលោក គឹម ចាន់បញ្ញា ដែលត្រូវថ្នាក់ដឹកនាំផ្តល់នូវសេចក្តីទុកចិត្ត តែងតាំងជាអភិបាលរងខេត្តព្រះវិហារ។ លោកបានណែនាំ លោក គឹម ចាន់បញ្ញា ត្រូវបំពេញការងារគោរពឋានានុក្រម និងគោរពតាមគោលការណ៍គណនេយ្យភាពការងារ ពង្រឹងសាមគ្គីភាព និងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងយកចិត្តទុកដាក់ឱ្យអស់ពីកម្លាំងកាយចិត្ត អនុវត្តការងារដែលថ្នាក់ដឹកនាំប្រគល់ជូន។

បន្ថែមពីនេះ ត្រូវគោរពឲ្យបានខ្ជាប់ខ្លួន និងអនុវត្តយ៉ាងមុឺងម៉ាត់នូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការសុីវិល ប្រកាន់ខ្ជាប់នូវស្មារតីមនសិការទទួលខុសត្រូវ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ព្រមទាំងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងរៀបចំឥរិយាបថលក្ខណៈសម្បត្តិ ជាមន្ត្រីរាជការបម្រើសេវាសាធារណៈ ប្រកាន់ភ្ជាប់គុណសម្បត្តិទាំង៤គឺទី១៖ ឆន្ទៈម្ចាស់ការ គឺការខិតខំកាត់បំពេញការងារដែលត្រូវធ្វើឲ្យអស់លទ្ធភាព, ទី២៖ ភក្តីភាពចំពោះប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋ, ទី៣៖ ត្រូវមានមនសិការវិជ្ជាជីវៈសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងគណនេយ្យភាព និងទី៤៖ វប្បធម៌សេវាសាធារណៈ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក អ៊ុំ ម៉ារ៉ា ក៏បានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្តព្រះវិហារ បន្តថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អ ដោយមិនត្រូវឲ្យជនណា ឬក្រុមណាមួយមកបំផ្លាញសុខសន្តិភាពដែលមានសព្វថ្ងៃនេះជាដាច់ខាត។ លោកបានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ទូទាំងខេត្តព្រះវិហារ ដែលបានទប់ស្កាត់ការប៉ុនប៉ងធ្វើបាតុកម្មរបស់ក្រុមជនមួយក្តាប់តូច កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ប្រឆាំងគម្រោងអភិវឌ្ឍន៍តាមព្រំដែន កម្ពុជា ឡាវ វៀតណាម CLV-DTA ពិសេសគឺចេតនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក អ៊ុំ ម៉ារ៉ា បានថ្លែងនូវការអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងណែនាំដល់អាជ្ញាធរខេត្តព្រះវិហារ សូមរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋ ទៅកម្សាន្ដតាមបណ្តោយព្រំដែនដើម្បីស្វែងយល់កាន់តែច្បាស់ ជៀសវាងជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.