ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ថា​ វិស័យទេសចរណ៍ ជាកម្លាំងចលករដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឱ្យខេត្តកំពង់ធំ ក្លាយជាគោលដៅទេសចរណ៍ ភ្ញៀវជាតិ និងអន្តរជាតិ

ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ថា​ វិស័យទេសចរណ៍ ជាកម្លាំងចលករដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឱ្យខេត្តកំពង់ធំ ក្លាយជាគោលដៅទេសចរណ៍ ភ្ញៀវជាតិ និងអន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា វិស័យទេសចរណ៍ ជាកម្លាំងចលករដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ជាពិសេស វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យប្រែក្លាយជាវិស័យទេសចរណ៍ ដែលមានភាពទាក់ទាញទាំងទេសចរណ៍ជាតិ និងអន្តរជាតិ។

ប្រសាសន៍នេះត្រូវបានឯកឧត្តមលើកឡើងនៅក្នុងពិធីសំណេះសំណាលជាមន្ត្រី ក្នុងរចនាសម្ព័ន្ធមន្ទីរទេសចរណ៍ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តម មានគំនិតផ្តួចផ្តើម បានដាក់ចេញគោលដៅយុទ្ធសាស្រ្ត ដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំផែនការយុទ្ធសាស្រ្តសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សិក្សាលើទីតាំងតំបន់ទេសចរណ៍ដែលមានស្រាប់ (តំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍បេតិកភណ្ឌ-វប្បធម៌ និងទេសចរណ៍កែច្នៃ ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យមានភាពទាក់ទាញ ឈានមុខប្រកបដោយភាពសម្បូរបែប មានសក្តានុពល មានប្រសិទ្ធភាព និងមានសុខសន្តិភាពល្អ។

ជាមួយគ្នានោះដែរ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអានរបាយការណ៍សង្ខេបអំពីស្ថានភាព និងវឌ្ឍនភាពការងារទេសចរណ៍សំខាន់ៗ ដែលមន្ទីរទេសចរណ៍សម្រេចបានជាបន្តបន្ទាប់កន្លងមក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.