ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ស្នងការនគរបាលខេត្តកំពង់ធំ រម្លឹកបទវិន័យលេខ៨៧៣របស់កងកំលាំង ដើម្បីរក្សាប្រសិទ្ធភាព ពង្រឹងការអនុវត្តតួនាទី ភារកិច្ចគ្រប់ឋានានុក្រម ដល់អធិការដ្ឋាន នគរបាលក្រុង ស្រុក  

ស្នងការនគរបាលខេត្តកំពង់ធំ រម្លឹកបទវិន័យលេខ៨៧៣របស់កងកំលាំង ដើម្បីរក្សាប្រសិទ្ធភាព ពង្រឹងការអនុវត្តតួនាទី ភារកិច្ចគ្រប់ឋានានុក្រម ដល់អធិការដ្ឋាន នគរបាលក្រុង ស្រុក  

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

កំពង់ធំ : ក្នុងឪកាសជួប សំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ កញ្ញា ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការបានរម្លឹកដល់កងកំលាំងនគរបាលនៃអធិការដ្ឋានគរបាលស្រុកប្រាសាទបល្ល័ង្គ ស្រុកសន្ទុក និងក្រុងស្ទឹងសែន នៅបទវិន័យ៨៧៣ របស់កងកំលាំងនគរបាលជាតិ ដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច មានសាមគ្គីភាព ឯកភាពនិងការទទួលខុសត្រូវ ។

លោកបានបន្តលើកឡើងថា កន្លងមកកងកម្លាំងនគរបាលនៅតាមអធិការ និងប៉ុស្តិ៍មូលដ្ឋាន គឺបានចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតី ឆន្ទ: ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ រហូតសម្រេចបានជោគជ័យ គួរជាទីមោទនៈ ក្នុងបេសកកម្មនារយៈពេលកន្លងមក។

ឆ្លៀតក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ត្រី ក៍បានពាំនាំ
ប្រសាសន៍ សាកសួរសុខទុក្ខ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រធានគណ:បញ្ជាការខេត្ត ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់បងប្អូនទូទាំងខេត្ត ដែលកំពុងបំពេញតួនាទី ភារកិច្ច បេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានឃុំ-សង្កាត់។

សង្កត់ធ្ងល់លើភារកិច្ច និងតួនាទីខាងលើ លោកឧត្តមសេនីយ៍ត្រីបានរម្លឹកលើ បទវិន័យលេខ៨៧៣ របស់កងកម្លាំងនគរបាលជាតិ ក្នុងការរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណ: និងសុវត្ថិភាព ជូនប្រទេសជាតិ ប្រកបដោយប្រសិទ្ឋភាព ខ្ពស់ ។ ដើម្បីពង្រឹងការគោរពអនុវត្តតួនាទី/ភារកិច្ច គ្រប់ឋានានុក្រម មានសាមគ្គីភាព ឯកភាព ការទទួលខុសត្រូវខ្ពស់និង ចូលរួម
ចំណែក ចែករំលែកជួយគ្នាទៅវិញទៅមក ក្នុងនាមកងកម្លាំងប្រដាប់អាវុធ្ធ ក្នុងពេលមានទុក្ខលំបាក។ ដើម្បី ពង្រឹងរបៀបរបបការងារជំនាញ ការងារសន្តិសុខ ការងារព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន និងការប្រើប្រាស់វិធានការសរុប កម្លាំងសរុបសំដៅ បង្ការទប់ស្កាត់ បទល្មើស
គ្រប់ប្រភេទ មិនឱ្យកើតមានឡើង ក្នុងមូលដ្ឋាន ។ ដោយឡែកការងារសណ្ដាប់ធ្នាប់សាធារណ:  រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានកម្រិតទាប
រក្សាបាន ទ្រព្យសម្បត្តិ អាយុជីវិត។

ក្នុងឪកាសនោះដែ លោកឧត្តមសេនីយ៍ត្រីបានប្រគល់ រោងចល័ត អាវភ្លៀង និងថវិកា ដែលជាការឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់កងកម្លាំងសម្រាប់កិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.