ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

លោកឧត្តមសេនីយ៍ត្រី ហេង សុផល  បានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក និងស្រុកបារាយណ៍ 

លោកឧត្តមសេនីយ៍ត្រី ហេង សុផល  បានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក និងស្រុកបារាយណ៍ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ) ÷ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះកងកម្លាំងទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតី ឆន្ទ: ខ្ពស់ លះបង់ធនធាន សម្ភារៈ ថវិកា ផ្ទាល់ខ្លួនអនុវត្តបទបញ្ជាថ្នាក់ដឹកនាំប្រគល់ជូន សម្រេចបានជោគជ័យ គួរជាទីមោទនៈ ក្នុងបេសកកម្មនារយៈពេលកន្លងមក ។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅរសៀលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត បានពាំនាំ
ប្រសាសន៍ សាកសួរសុខទុក្ខ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ជានិច្ចកាលថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់បងប្អូនទូទាំងខេត្ត ដែលកំពុងបំពេញតួនាទី ភារកិច្ច បេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានឃុំ-សង្កាត់។

បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ ត្រីថ្លែងពង្រឹង÷១.បទវិន័យលេខ៨៧៣ របស់កងកម្លាំងនគរបាលជាតិដើម្បីថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណ: សុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយប្រសិទ្ឋភាព ពង្រឹងការគោរពអនុវត្តតួនាទី/ភារកិច្ច គ្រប់ឋានានុក្រម មានសាមគ្គីភាព អង្គឯកភាព មានទំនួលខុសត្រូវខ្ពស់។ ២.ការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួម
ចំណែករំលែក ចេះជួយគ្នាទៅវិញទៅមក នាគ្រាបងប្អូនកងកម្លាំងយើងមានទុក្ខលំបាក។ ៣.ពង្រឹងរបៀបរបបការងារជំនាញ ការងារសន្តិសុខ ការងារព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន ប្រើប្រាស់វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅ បង្ការទប់ស្កាត់ បទល្មើស
គ្រប់ប្រភេទ មិនឱ្យកើតមានឡើង ក្នុងមូលដ្ឋាន ដែលបងប្អូនគ្រប់គ្រងឡើយ ការងារសណ្ដាប់ធ្នាប់សាធារណ:  រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានកម្រិតទាប
រក្សាបាន ទ្រព្យសម្បត្តិ អាយុជីវិត។

លោកស្នងការ បានប្រគល់ រោងចល័ត អាវភ្លៀង ដែលជាការឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់កងកម្លាំង
សម្រាប់កិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងប្រគល់ថវិកាចំនួន ១,០០០,០០០រៀល ចូលរួមបុណ្យសពគ្រួសារ
មន្ត្រីនគរបាលចំនួន០២រូប ព្រមទាំងប្រគល់ថវិកា ដល់កម្លាំងចំនួន៣៥៩នាក់ ក្នុងម្នាក់ៗចំនួន ៥០,០០០ រៀល ដែលជាប្រាក់ឧបត្ថម្ភ របស់អគ្គស្នងការនគរបាលជាតិ  និងថវិកា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត  សម្រាប់ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.