ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំ ដើម្បីបន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ 

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំ ដើម្បីបន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ខេត្ត និងកែសម្រួលសមាសភាពមួយចំនួន ក្នុងអនុគណៈកម្មការទាំង៦ ដើម្បីបន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ដោយបានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃអនុគណៈកម្មការទាំង៦ក្រុម និងក្រុមលេខាធិការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ខូយ រីដា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អនុគណៈកម្មការទាំង៦ ដែលបានខិតខំបំពេញការងារយ៉ាងសកម្មគ្រប់គោលដៅទាំងអស់ ដោយពុំខ្លាចនឿយហត់នាពេលកន្លងមក។ លោកបានជម្រាបជូនថា បន្ទាប់ពីទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំង ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយនោះ គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវតែអនុវត្តការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងដោយស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវខ្ពស់ ព្រមទាំងមានភាពវៃឆ្លាត ក្នុងការដឹកនាំ និងការពិនិត្យស្ថានភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋចំណូលស្រុក។

លោក ខូយ រីដា បានលើកឡើងថា នៅចំពោះមុខនេះ យើងបានកែសម្រួលនូវសមាសភាពមួយចំនួន ក្នុងអនុគណៈកម្មការ និងក្រុមលេខាធិការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ក្នុងគោលបំណងគឺដើម្បីធ្វើយ៉ាងណាឱ្យអនុគណៈកម្មការនីមួយៗ មានប្រធាន អនុប្រធាន និងសមាជិកច្បាស់លាស់ ក្នុងការគ្រប់គ្រងភូមិសាស្ត្រ និងចេះថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ទីតាំងដែលត្រូវចុះនីមួយៗ។

លោកអភិបាលខេត្ត បានឱ្យដឹងថា អនុគណៈកម្មការទាំង៦ក្រុម ដែលត្រូវកែសម្រួលសមាសភាព រួមមាន៖

*អនុគណៈកម្មការទី១៖ ដឹកនាំដោយ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ទទួលបន្ទុកឃុំអូរសោម ស្រុកវាលវែង
*អនុគណៈកម្មការទី២៖ ដឹកនាំដោយ លោក លឹម សុខតូ អភិបាលរងខេត្ត ទទួលបន្ទុកឃុំក្រពើពីរ ស្រុកវាលវែង
*អនុគណៈកម្មការទី៣៖ ដឹកនាំដោយ លោក រុន សារី អភិបាលរងខេត្ត ទទួលបន្ទុកឃុំប្រម៉ោយ ស្រុកវាលវែង
*អនុគណៈកម្មការទី៤៖ ដឹកនាំដោយ លោក ងួន ប៉ោសេង អភិបាលរងខេត្ត ទទួលបន្ទុកឃុំថ្មដា ស្រុកវាលវែង
*អនុគណៈកម្មការទី៥៖ ដឹកនាំដោយ លោក ហៀម ឃួន អភិបាលរងខេត្ត ទទួលបន្ទុកឃុំអន្លង់រាប ស្រុកវាលវែង
*អនុគណៈកម្មការទី៦៖ ដឹកនាំដោយ លោក ហេង សុភាណា អភិបាលរងខេត្ត ទទួលបន្ទុកស្រុកភ្នំក្រវាញ និងភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង។

ជុំវិញកិច្ចប្រជុំនេះ លោកអភិបាលខេត្ត ខូយ រីដា ក៏បានដាក់ចេញនូវយន្តការមួយចំនួន ដើម្បីឱ្យអនុគណៈកម្មការទាំង៦ យកទៅអនុវត្ត រួមមាន៖
ទី១៖ គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវមានរបាយការណ៍ជាប្រចាំ និងអមដោយរូបភាព មកលេខាធិការដ្ឋាន
ទី២៖ ត្រូវរៀបចំទីតាំងឈរជើង ឱ្យបានត្រឹមត្រូវ
ទី៣៖ ត្រូវចុះឃ្លុំ ដកហូតដី និងឡើងផែនទី មកលេខាធិការដ្ឋានជាប្រចាំ ដើម្បីបូកសរុបរាយការណ៍ ជូនថ្នាក់ជាតិ
ទី៤៖ ត្រូវអនុវត្តច្បាប់ ចំពោះជនល្មើស ដែលបានបំផ្លាញធ្ងន់ធ្ងរ ទៅលើធនធានធម្មជាតិ
ទី៥៖ មន្ទីរបរិស្ថាន ត្រូវកសាងនីតិវិធី និងត្រូវសហការជាមួយកម្លាំងនគរបាល
ទី៦៖ អនុគណៈកម្មការនីមួយៗ ត្រូវរៀបចំប្រជុំផ្ទៃក្នុង នៃអនុគណៈកម្មការរបស់ខ្លួន
ទី៧៖ អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តការងារឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានឧបត្ថម្ភថវិកា ចំនួន១០លានរៀលស្មើៗគ្នា ដល់អនុគណៈកម្មការទាំង៦ ដើម្បីបន្តចុះយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបនៅតាមគោលដៅ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.