ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងនឹងកម្លាំងសាមគ្គីប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយរាជរដ្ឋាភិបាល

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងនឹងកម្លាំងសាមគ្គីប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយរាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងនឹងកម្លាំងសាមគ្គីប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយរាជរដ្ឋាភិបាល
…….
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញភាពស្ញប់ស្ញែងចំពោះកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានបរិច្ចាគថវិការួមចំណែកគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន។

ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានចាត់ទុកការរួមចំណែកនេះ ថាជាការបង្ហាញច្បាស់នូវទឹកចិត្តខ្វល់ខ្វាយ និងឈឺឆ្អាលប្រកបដោយវិជ្ជមានរបស់ប្រជាពលរដ្ឋចំពោះជាតិមាតុភូមិជាទីស្នេហា និងបានបន្ថែមទៀតថា ជាការពិតមិនអាចប្រកែកបាន គឺគ្មានជនជាតិណាឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់ជាតិ មាតុភូមិ ចង់ឃើញភាពរីកចម្រើនក្រោមម្លប់សុខសន្តិភាព ជាងប្រជាពលរដ្ឋខ្មែរនោះឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថាកន្លងមក និងថ្មីៗនេះទៀត អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស រួមទាំងដៃជើងប្រកបដោយមនោគមវិជ្ជានយោបាយបំផ្លាញផលប្រយោជន៍ជាតិ បានប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខ ដោយជ្រកក្រោមលេសខ្វល់ខ្វាយមិនសមហេតុផល ទាំងលើគម្រោងព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍន៍តំបន់ព្រំដែនជាប់ប្រទេសឡាវ និងវៀតណាម។

ទន្ទឹមនឹងចាត់ទុកសកម្មភាពក្រុមប្រឆាំងជ្រុលនិយម ថាជាការធ្វើនយោបាយតាមរបៀបស្មោកគ្រោគ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្ដេចធិបតី ដោយបានសង្កត់ធ្ងន់ទៀតថា គ្មានរដ្ឋាភិបាលណា ចំណាយធនធានទៅអភិវឌ្ឍន៍ជាតិដើម្បីបម្រើផលប្រយោជន៍បរទេស ហើយក៏គ្មានអ្នកដឹកនាំណាដឹកនាំប្រទេសនាំឱ្យបាត់បង់ទឹកដីនោះដែរ។

សូមបញ្ជាក់ថាការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអតីតមន្រ្តីរាជការក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមអតីតថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណអតីតមន្រ្តីរាជការទាំងអស់ដែលបានរួមចំណែកបំពេញការងារបម្រើជាតិ និងប្រជាជន ជាពិសេសការពារសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិគ្រប់ដំណាក់កាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.