ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ថ្មសិលា សុខសេរី យកមកពីកំពូលភ្នំជុំសែនរីករាយ នឹងត្រូវឆ្លាក់ជារូបរមាស នៅរង្វង់មូលបំបែកជា៤ នៅស្រុករមាសហែក ដើម្បីបញ្ចប់ចម្ងល់របស់មហាជន

ថ្មសិលា សុខសេរី យកមកពីកំពូលភ្នំជុំសែនរីករាយ នឹងត្រូវឆ្លាក់ជារូបរមាស នៅរង្វង់មូលបំបែកជា៤ នៅស្រុករមាសហែក ដើម្បីបញ្ចប់ចម្ងល់របស់មហាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ស្វាយរៀង)៖ ថ្មដែលដាក់តាំងផ្លូវបំបែករង្វង់មូលជា៤ ទីប្រជុំជនស្រុករមាសហែក ខេត្តស្វាយរៀង ហើយធ្វើឲ្យមហាជនផ្ទុះប្រតិកម្ម និងលើកជាចម្ងល់ក្នុងបណ្ដាញសង្គម ត្រូវបានលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បញ្ជាក់ថា វាជាថ្មសិលា សុខសេរី យកមកពីកំពូលភ្នំជុំសែន រីករាយ មានកម្ពស់ជាង៧០០ម៉ែត្រ នឹងត្រូវឆ្លាក់ជារូបរមាស នៅរង្វង់មូលបំបែកជា៤ នៅស្រុករមាសហែក។

លោកថ្លែងថា ជាធម្មតាស្រុកក្តី ឃុំក្តី តែងមានប្រវត្តិកកើតស្រុក ឃុំ នីមួយៗ ហើយដុំថ្មដែលរដ្ឋបាលស្រុកបានដាក់នេះត្រូវធ្វើការលម្អបន្ថែមទៀត ដូចជាឆ្លាក់រូបសត្វរមាស ដែលស្រុករមាសហែក ត្រូវយករូបសត្វរមាសតំណាងស្រុកផងដែរ។ ក្រៅពីនេះ មានសរសេរអក្ស ទី១. ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងទី២. ប្រវត្តិថ្មសិលាសុខសិរី។

លោកអភិបាលស្រុករមាសហែក បានឲ្យដឹងទៀតថា ថ្មដែលដាក់ នៅផ្លូវបំបែកជា៤ក្បែរ សាលាស្រុកនេះ ជាសមិទ្ធផលមិនទាន់សម្រេច ហើយកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះក្រុមការងារ បានលាងសំអាត សិលាសុខសិរី (សិលារួបរួម សុខសប្បាយ) ជាអំណោយដ៏ថ្លៃថ្លារបស់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក រមាសហែក ដែលបានយកមកពីកំពូលភ្នំជុំសែនរីករាយ មានកម្ពស់ជាង៧០០ម៉ែត្រ ដើម្បីតម្កល់ទុក ក្នុងស្រុករមាសហែក នាំមកនូវភាពត្រជាក់ត្រជុំ សុខសប្បាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបនិង គ្រប់ក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ថា ផ្ដើមចេញពីការបង្ហោះរបស់ផេករដ្ឋបាលស្រុករមាសហែកកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា អរគុណសន្តិភាព ជាសមិទ្ធផលថ្មីទឹកដី នៃស្រុករមាសហែក ដោយគិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ រូបថតផ្លូវបំបែកដុំថ្មមួយនេះ ត្រូវបានចែករំលែកតាមបណ្ដាញសង្គមព្រោងព្រាត ធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.