ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា អញ្ជើញជាអធិបតីភាពក្នុងពិធីអាហារសាមគ្គី «សមាគមយុវជនក្រុម៨» និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា អញ្ជើញជាអធិបតីភាពក្នុងពិធីអាហារសាមគ្គី «សមាគមយុវជនក្រុម៨» និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖​ «សមាគមយុវជនក្រុម៨» បានរៀបចំពិធីអាហារសាមគ្គី សមាគមយុវជនក្រុម៨ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នានៅសណ្ឋាគារ ហៃយ៉ាត់ រិជិនស៊ី ភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

លោកបណ្ឌិត ម៉ឹង មករា រដ្ឋលរខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសមាគមយុវជនក្រុម៨ បានសម្តែងនូវគារវកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងបានលើកឡើងអំពីប្រវត្តិ នៃការបង្កើតសមាគមយុវជនក្រុម៨ ដែលចាប់ផ្តើមពីសមាជិក ៩នាក់ក្នុងឆ្នាំ២០១០ រហូតមានសមាជិកជិត ៧០០នាក់ក្នុងពេលបច្ចុប្បន្ន។ លោកបានបង្ហាញពីទស្សនៈវិស័យ បេសកកម្ម និងចក្ខុវិស័យយ៉ាងច្បាស់លាស់របស់សមាគមយុវជនក្រុម៨ អមដោយសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល១៤ឆ្នាំកន្លងមករហូតដល់បច្ចុប្បន្ន។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុម៨ ទាំងអស់។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសម្តែងនូវការកោតសរសើរនូវការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុម៨ ក្នុងការតស៊ូ លះបង់កម្លាំងកាយចិត្ត ចំណេះដឹង និងធនធានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បម្រើដល់ផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក ព្រមទាំងជូនពរឲ្យបេសកកម្មរបស់ សមាគមយុវជនក្រុម៨ មានភាពជោគជ័យជារៀងរហូត ដើម្បីបង្កើតសមិទ្ធផលថ្មីៗបន្ថែមជូនប្រទេសជាតិ។

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលកន្លងមក សមាគមយុវជនក្រុម៨ ដឹកនាំដោយលោកបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋតាមភូមិឃុំ ក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិ ដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.