ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រយៈពេល៤ថ្ងៃ កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទបាន១២ករណី នៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

រយៈពេល៤ថ្ងៃ កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទបាន១២ករណី នៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការ នៅឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្តាយ ស្រុកំពង់ស្វាយ បានដឹកនាំក្រុមការងារចុះទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ១២ ករណី ចាប់ពីថ្ងៃទី០៥-០៨ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែង (ក្នុងរដូវបិទនេសាទ) រួមមាន៖

* របាំងសាច់អួនក្រឡាញឹក និងរបាំងស្បៃមុង ចំនួន៨៧របាំង ប្រវែង២១,៩៥០ម៉ែត្រ
* ឡុកចំនួន២១០គ្រឿង
* លប/លូចំនួន២៦៩ គ្រឿង (រក្សាទុកនៅស្នាក់ការ)
* បង្គោល ចំនួន១៨,០០០ដើម
* ចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់១,៣៧០គីឡូក្រាមចូលទន្លេវិញ
* កាណូតអូសលៀស២គ្រឿង (រក្សាទុកបណ្តោះអាសន្ននៅស្នាក់ការ)
* កន្ត្រងអូសលៀស២គ្រឿង
* ចាក់លែងលៀស (លៀសចំណីសត្វ) ចូលទន្លេវិញចំនួន១,០៥០គីឡូក្រាម
* ការណូតដឹកត្រីនុយ ចំនួន២គ្រឿង (រក្សាទុកបណ្តោះអាសន្ននៅស្នាក់ការ)
* ត្រីនុយចំនួន៨០០គីឡូ។

ប្រតិបត្តិការបង្ក្រាបនេះ បានជួបបញ្ហាប្រឈមគឺប្រជានេសាទនៅភូមិពាមបាង និងភូមិដូនស្តើង ឃុំពាមបាង ចំនួន២០នាក់ បានសំណូមពរដល់ប្រធានក្រុមការងារសុំមេត្តាយោគយល់ និងសុំដាក់បន្តឧបករណ៍នេសាទល្មើសច្បាប់របាំងសាច់អួនក្រឡា ប៉ុន្តែប្រធានបានពន្យល់ណែនាំពួកគាត់ មិនឲ្យប្រើឧបករណ៍ខុសច្បាប់ ហើយពួកគាត់យល់ព្រម និងស្ម័គ្រចិត្តប្រគល់ ឧបករណ៍នេសាទល្មើសច្បាប់ លូចំនួន៤១មាត់ ឲ្យក្រុមការងាររក្សាទុកបណ្តោះអាសន្ននៅទីស្នាក់ការជលផលអន្លុងតាអោន រង់ចាំការសម្រេចពីថ្នាក់លើ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.