ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការបង្ក្រាបបទល្មើសនេសាទតែងធ្វើឡើងជាប្រចាំ ខណៈសំណុំរឿង៩០ករណី ត្រូវបានបញ្ជូនទៅតុលាការ និងឃុំខ្លួនមនុស្ស៣៦នាក់

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការបង្ក្រាបបទល្មើសនេសាទតែងធ្វើឡើងជាប្រចាំ ខណៈសំណុំរឿង៩០ករណី ត្រូវបានបញ្ជូនទៅតុលាការ និងឃុំខ្លួនមនុស្ស៣៦នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ ការបង្ក្រាបបទល្មើសនេសាទ មិនមែនធ្វើតែមួយរយៈពេលខ្លីនោះទេ គឺក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ តែងបានធ្វើជាប់ជាប្រចាំ ខណៈសំណុំរឿង៩០ករណី ត្រូវបានបញ្ជូនទៅតុលាការ និងឃុំខ្លួនមនុស្ស៣៦នាក់ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើតាម កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន  ។

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងអំពីរដូវបិទនេសាទ សម្រាប់ឆ្នាំ២០២៤។ ទោះបីជាមានការបិទនេសាទ និងមានការផ្សព្វផ្សាយច្រើនយ៉ាងណាក្តី ក៏នៅតែមានការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់មួយចំនួន ក្នុងរដូវបិទនេសាទនេះនៅឡើយ។

បើតាម អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា, មួយរយៈចុងក្រោយក្នុងរដូវកាលបិទនេសាទ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការងារបង្ក្រាបបទល្មើសនេសា និងបានចុះបង្ក្រាបជាប់ជាប្រចាំ។ កញ្ញាបានបន្តថា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប បានបញ្ជូនសំណុំរឿងទៅតុលាការចំនួន៩០ករណី និងបានឃុំខ្លួនមនុស្សចំនួន ៣៦នាក់ផងដែរ។

អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ថា៖​ «ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប បង្ក្រាបបានឧបករណ៍អួនអូសទឹកសាប៧៤វង់, ម៉ាញ់១៥វង់, ឆក់ត្រជាក់និងក្តៅ១៨៤០គ្រឿង, ឈិបយន្ត២៨គ្រឿង, អួនហ៊ុម៣៩វង់, របាំងស្បៃមុងនិងសាច់អួន២២៣៦០៨១ម៉ែត្រ, លូនិងលប៣២២២០មាត់, បង្គោលចម្រឹង៩៧៨៦២៩ដើម, ឈ្នក់រួមផ្សំភ្លើង១៣៥វង់, កាណូត ២៣៤គ្រឿង, ម៉ាស៊ីន១៤៥គ្រឿង និងបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៩០ករណី ចេញដីកាកោះហៅចំនួន ២០នាក់ និងបានឃុំខ្លួនចំនួន៣៦នាក់»។

សូមជម្រាបថា គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបនេះ បានបង្កើតតាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ផ្ដួចផ្ដើមដោយសម្តេចតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានចូលជាធរមានតាមរយៈសេចក្ដីសម្រេចលេខ ២៨សសរ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។​

គណៈកម្មការនេះ មានភារកិច្ចរៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ , អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ, ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធីច្បាប់ជាធរមាន, រៀបចំផែនការ និងចាត់វិធានការសមស្រប ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.