ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

គណៈសង្ឃនាយក និងក្រសួងធម្មការ បិទបញ្ចប់ពិធីជួបសំណេះសំណាលជាមួយមន្រ្តីសង្ឃ ដោយសាលាគុណនៅខេត្តឧត្តរមានជ័យ ជាខេត្តចុងក្រោយ

គណៈសង្ឃនាយក និងក្រសួងធម្មការ បិទបញ្ចប់ពិធីជួបសំណេះសំណាលជាមួយមន្រ្តីសង្ឃ ដោយសាលាគុណនៅខេត្តឧត្តរមានជ័យ ជាខេត្តចុងក្រោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ គណៈសង្ឃនាយក និងក្រសួងធម្មការនិងសាសនា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បិទបញ្ចប់ពិធីជួបសំណេះសំណាលជាមួយមន្រ្តីសង្ឃ ខណៈសាលាគុណនៅខេត្តឧត្តរមានជ័យ ដែលជាខេត្តចុងក្រោយបង្អស់ ក្នុងពិធីសំណេះសំណាលរបស់គណៈសង្ឃនាយក។

សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងអមដំណើរដោយសមណបណ្ឌិត៖
១៖ ព្រះសិរីកោសល បណ្ឌិត សុំ សុខា សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក
២៖ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះរាជាគណៈកិត្តិយស
៣៖ ព្រះសង្ឃាលង្ការមុនី បណ្ឌិត យ៉ន កុសល្យ ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សាទូទាំងប្រទេស
៤៖ ព្រះបាលិកោវិទ បណ្ឌិត ឌិត វីរៈ សាកលវិទ្យាធិការរង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
៥៖ ព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល អនុប្រធានផ្នែកពុទ្ធិកមធ្យមសិក្សាទូទាំងប្រទេស
៦៖ ព្រះបាលិមុនី បណ្ឌិត ហ៊ ហុង អនុប្រធានផ្នែកពុទ្ធិកមធ្យមសិក្សាទូទាំងប្រទេស
៧៖ ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី នាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រួមជាមួយ លោក ហ៊ឹម វិបុលផល រដ្ឋលេខាធិការ តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដោយមានការអញ្ជើញចូលរួមពី លោក មាន ចាន់យ៉ាដា អភិបាលឧត្តរមានជ័យ បាននិមន្ត-អញ្ជើញ ជួបសំណេះសំណាលមន្រ្តីសង្ឃ និងព្រះសង្ឃ ដើម្បីសួរសុខទុក្ខមន្រ្តីសង្ឃ ភិក្ខុ សាមណេរ ដែលគង់នៅតាមបណ្ដារវត្តនានាក្នុងខេត្តទាំងមូល។

សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសមន្រ្តីសង្ឃដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ ឱ្យយកព្រះទ័យទុកដាក់ចំពោះ៖
* ត្រូវពង្រឹងពុទ្ធិកសិក្សាឱ្យបានល្អ ព្រះសង្ឃគ្រប់ព្រះអង្គត្រូវប្រឹងឱ្យអស់លទ្ធភាព ដើម្បីធ្វើកិច្ចការមនុស្សធម៌ ចេះជួយព្រះសង្ឃផងគ្នា ឬពុទ្ធបរិស័ទដែលជាចំណុះជើងវត្ត ដែលជួបគ្រោះធម្មជាតិ ឬវិបត្តិណាមួយដែលបានកើតឡើង ជាយថាហេតុ។ ចំពោះព្រះសង្ឃណាដែលបានធ្វើកិច្ចការនេះមកហើយ សូមព្រះអង្គបន្តធ្វើកិច្ចការនេះបន្ថែមទៀត ដោយសហការជាមួយកាកបាទក្រហមឬអាជ្ញាធរតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ។
* ព្រះសង្ឃគ្រប់ព្រះអង្គ ដែលជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ ត្រូវបដិបត្តិខ្លួនទៅតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វើខ្លួនឱ្យក្លាយជាអ្នកដែលគេប្រដៅក្រ ឬ ធ្វើសកម្មភាពណាមួយ ដែលអាចបង្កផលលំបាកដល់រាជរដ្ឋាភិបាល ឬបង្កហេតុភេទណាមួយ ដែលធ្វើឱ្យប៉ះពាល់នូវសន្តិសុខសង្គម ឬបង្កអរិយភាពណាមួយ ដែលនាំឱ្យពុទ្ធបរិស័ទបែកបាក់សាមគ្គីឡើយ។

សម្ដេចព្រះពុទ្ធជ័យមុនី មានថេរដីកាបន្ថែមទៀតថា បើមន្ត្រីសង្ឃគ្រប់វត្តអារាម បានដាសតឿនគ្នា ខ្ញុំព្រះករុណាជឿជាក់ថា យើងនឹងមានសតិមិនភ្លេចខ្លួន ថាខ្លួនឯងជាអ្នកបួស ដូចនេះនឹងមិនប្រព្រឹត្តធ្វើអ្វីឱ្យខុសឆ្គង ប្រាសចាកធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ហើយច្បាស់ណាស់យើងនឹងកើតមានធម៌សាមគ្គីគ្នានិងគ្នា ដោយមិនភ្លេងសតិឡើយ។

សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន មានសង្ឃដីកាបន្ថែមថា «មុននឹងបញ្ចប់ សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានផ្ដាំផ្ញើដល់ព្រះសង្ឃគ្រប់ព្រះអង្គថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ បន្តដល់ សម្ដេចធិបតី ជានាយករដ្ឋមន្ត្រី ដែលជាពុទ្ធសាសនិកដ៏ឆ្នើម តែងតែលើកតម្កើងនិងឧបត្ថម្ភព្រះពុទ្ធសាសនា។ ដូចនេះ សូមព្រះករុណាគ្រប់អង្គ ជឿគាំទ្រនិងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះសង្ឃគ្រប់អង្គនិមន្តចូលរួម ដើម្បីបន្តអភិវឌ្ឍប្រទេសរបស់យើង ឲ្យបានរីកចម្រើនបន្តទៅមុខទៀត នឹងកុំធ្វើសកម្មភាពណាមួយនាំឱ្យបង្កចលាចល បង្កផលលំបាកដល់រាជរដ្ឋាភិបាលកម្ពុជាឡើយ»។

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត បានណែនាំដល់ព្រះសង្ឃឱ្យស្វែងយល់អំពីប្រយោជន៍ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីកាត់បន្ថយការប្រើប្រាស់ខុសគោលដៅដែលនាំឱ្យធ្លាក់ចុះនៅតម្លៃ ព្រះពុទ្ធសាសនាក្នុងសង្គម។

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត មានសង្ឃដីកាថា «សូមព្រះករុណាគ្រប់អង្គ ត្រូវចូលរួមថេរក្សាសម្បត្តិបេតិកភ័ណ្ឌជាតិ ក្នុងព្រះពុទ្ធសាសនា ដែលតាំងនៅក្នុងវត្តអារាមយើងមានអាយុកាលរាប់រយឆ្នាំមកហើយ។ ចូរភ្ញាក់រលឹកឡើងវិញ នូវស្មារតីជាតិ ស្មារតីអ្នកស្រឡាញ់ ជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍប្រទេសឱ្យបានរឹងមាំ ជាសសរស្ដម្ភដល់សង្គមជាតិយើង»។

សម្ដេចព្រះមហាអរិយវង្ស មានសង្ឃដីកាបន្ថែមថា «សូមព្រះករុណា ជួយប្រទេសជាតិយើង ជួយរដ្ឋាភិបាលយើង តាមរយៈការពង្រឹងការគ្រប់គ្រប់វត្តអារាម ការដឹកនាំភិក្ខុ សាមណេរ ឱ្យប្រព្រឹត្តប្រតិបត្តិធម៌វិន័យ ឱ្យបានល្អប្រពៃ កុំដើរខុសផ្លូវ ខុសច្បាប់រដ្ឋនិងសាសនាយើង។ សម្រាប់យើងជាអ្នកដឹកនាំយើងត្រូវបំពេញភារកិច្ចជាច្រើន ត្រូវនាំមុខគេគ្រប់ពេល។ យើងធ្វើជាមេ ជាអ្នកដឹកនាំគេ ពុំចេះតែបានសុខស្រួលគ្រប់ពេលទេ ព្រោះយើងត្រូវរ៉ាប់រង់ក្ដៅត្រជាក់ជំនួសកូនចៅ ដើម្បីបានម្លប់ដល់កូនចៅ។ ព្រះករុណាគ្រប់អង្គ វត្តយើង ផ្ដើមចេញដំបូង គឺត្រូវបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីជាធនធានដល់សាសនា និងសង្គមជាតិ ត្រូវធ្វើជាមជ្ឈមណ្ឌលវប្បធម៌ ជាទីប្រជុំចុះអ្នកតូច អ្នកធំ។ វត្តនេះជាទីផ្ដល់ក្ដីសង្ឃឹម ជាពបូជនីយដ្ឋាន ដល់បរិស័ទគ្រប់ជាន់ថ្នាក់ទាំងអស់»។

សូមជម្រាបថា ក្នុងពិធីសំណេះសំណាលនេះ​ ក៏មានសមាជិក​ សមាជិកា​ និមន្ត​ អញ្ជើញ​ចូលរួមពីមន្រ្តីសង្ឃសាលាគណខេត្ត សាលាអនុគណក្រុង ស្រុក និងព្រះចៅអធិការ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ត្រីរាជការ គណៈកម្មការ អាចារ្យវត្ត សរុប ៥១៨ អង្គ/នាក់។

ជាមួយគ្នានោះដែរ លោក ហ៊ឹម វិបុលផល ក៏បាននាំនូវការផ្តាំផ្ញើរ និងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពីលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គថា «សូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្ត ឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើង»។

ជាចុងក្រោយ​ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត សម្ដេចព្រះមហាអរិយវង្សបណ្ឌិត លោករដ្ឋលេខាធិការ និង លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវ ដល់អង្គពិធីទាំងមូល ជាពិសេសប្រគេនមន្ត្រីសង្ឃសាលាគណ សាលាអនុគណក្រុង ស្រុក ព្រះចៅអធិការគ្រប់វត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងខេត្តឧត្តរមានជ័យទាំងមូល ឱ្យចូលរួមនូវវិភាគទានស្ម័គ្រចិត្ត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ តាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់គ្រប់ជ្រុងជ្រោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងដោយឈរលើបុព្វហេតុរួម នៃការកសាង និងការពារជាតិ មាតុភូមិកម្ពុជា ដើម្បីបញ្ជាក់អំពីសាមគ្គី និងស្មារតីជាតិខ្មែរតែមួយ និងដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ ប្រកបដោយចីរភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.