ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អតីតគ្រូសីលធម៌ម្នាក់ នាទសវត្សរ៍ឆ្នាំ១៩៨០ នៃសាលាបាក់ទូក ចូលសម្រាកពេទ្យ ទទួលបានការលើកទឹកចិត្តពីអតីតកូនសិស្ស និងអតីតមិត្តរួមអាជីពសាលាបាក់ទូកជាមួយគ្នា!

អតីតគ្រូសីលធម៌ម្នាក់ នាទសវត្សរ៍ឆ្នាំ១៩៨០ នៃសាលាបាក់ទូក ចូលសម្រាកពេទ្យ ទទួលបានការលើកទឹកចិត្តពីអតីតកូនសិស្ស និងអតីតមិត្តរួមអាជីពសាលាបាក់ទូកជាមួយគ្នា!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ពាក្យចាស់លោកពោលថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ តែងតែបានឃើញ អតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិម នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តជាប់ជាប្រចាំ តាមរយៈការប្រមូលផ្តុំគ្នា បំពេញនូវកត្តញ្ញូតាធម៌ និងគុណធម៌ ចំពោះអតីតលោកគ្រូអ្នកគ្រូ ដែលបានចូលនិវត្តន៍ឋិតក្នុងស្ថានភាពចាស់ជរា ក្រោមពាក្យស្លោកដែលបង្កើតរួមគ្នាថា «សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក»

នារសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុមខាងលើនេះ រួមជាមួយអតីតលោកគ្រូអ្នកគ្រូ សរុបប្រមាណជា ៤០នាក់ បាននាំយកថវិកាសាមគ្គីចំនួន ៥លានរៀល ភេសជ្ជៈចម្រុះ ៨កេស និង ផ្លែឈើ២កន្រ្តក ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ ប្រចាំសាលាបាក់ទូកតាំងពីអំឡុងឆ្នាំ១៩៨០ បច្ចុប្បន្នមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាល ដោយវះកាត់នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ។

បន្ទាប់ពីបញ្ចប់កម្មវិធីសួរសុខទុក្ខលោកគ្រូ ស្រេង ផល្លា អតីតមិត្តរួមជំនាន់ឆ្នាំ១៩៨០ រួមជាមួយអតីតលោកគ្រូអ្នកគ្រូ នៃសាលាបាក់ទូក បានជួបជុំគ្នា ពិសារអាហារសាមគ្គី ប្រកបដោយភាពសប្បាយរីករាយ និងមនោសញ្ចេតនាស្និទ្ធស្នាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.