ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសមត្ថកិច្ចស្វែងរកអ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង» ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះការលើកឡើងថា ខុសពីការពិតថា «វៀតណាមចូលដីខ្មែរ»

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសមត្ថកិច្ចស្វែងរកអ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង» ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះការលើកឡើងថា ខុសពីការពិតថា «វៀតណាមចូលដីខ្មែរ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានអំពាវនាវឱ្យសមត្ថកិច្ចស្វែងរកអ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង» ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះការលើកឡើងថា ខុសពីការពិតថា «វៀតណាមចូលដីខ្មែរ»។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ បានបង្ហាញការបញ្ចេញមតិមិនត្រឺមត្រូវរបស់ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង» ដែលហ្វេសប៊ុកនេះបានលើកឡើងថា «បង្គោលៗហើយប៉ុន្តែមនុស្សយួនចូលក្នុងដីខ្មែរយួនគ្រប់គ្រងយូរៗទៅពួក ធ្វើកល្បិចចោទខ្មែរថាជាខ្មាំងឲអ្នកដឹកនាំ ខ្មែរសម្លាប់ ចាប់ដាក់គុកឬសម្លាប់អស់ទៅ ជចាយ៉ាងណាកូនៗគួរអាណិតទេ ?»។

សម្តេចបានបញ្ជាក់ថា «ពេល Facebook ខ្ញុំបង្ហោះពីសិល្បករសិល្បការិនីទៅលេងតាមព្រំដែនពួកជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយ
តបដូចមានភ្ជាប់ជូន។ សូមសមត្ថកិច្ចស្វែងរកមនុស្សនេះមកចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជាការបញ្ចេញមតិទេ»។

សម្តេចតេជោ បានបន្តថា «ពួកជនបរទេសដែលខិតខំរារាំងការរើសអើងពូជសាសន៍ និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផងកុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធមនុស្សត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.