ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ចុះហត្ថលេខា​លើ​ឯកសារ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​កម្ពុជា​-​ចិន​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ចុះហត្ថលេខា​លើ​ឯកសារ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​កម្ពុជា​-​ចិន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម​អ​ភ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះហត្ថលេខា​លើ​ផែនការ​ការងារ​ស្តី​ពី​ការបន្ត​អនុវត្ត​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សន្តិសុខ​សាធារណៈ បន្ទាប់​ពី​ភាគី​ទាំងពីរ បាន​អនុវត្ត​ដោយ​ជោគជ័យ​ជា​បន្តបន្ទាប់ ចាប់ពី​ឆ្នាំ​២០១៩ មក​។​

​ពិធី​ចុះហត្ថលេខា បាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង នា​ឱកាស​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង អញ្ជើញ​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ នា​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៤​។ ភាគី​ទាំងពីរ ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការ​បន្ត​ដំណើរការ​ការិយាល័យ​សម្របសម្រួល​កិច្ចសហប្រតិបត្តិកា​រកា​រ​អនុវត្ត​ច្បាប់​ផងដែរ​។

​ផែនការ​ការងារ​ស្តី​ពី​ការបន្ត​អនុវត្ត​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញា​ចិត្ត​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ក្នុង​កិច្ចសហការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។

​សម្រាប់​ឆ្នាំ​បន្ត​នេះ ភាគី​ទាំងពីរ បាន​ផ្ដោត​លើ​ការងារ​សន្តិសុខ ការស្វែងរក​ជនល្មើស និង​ការធ្វើ​មាតុភូមិនិវត្តន៍ ការពង្រឹង​ការអនុវត្ត​ច្បាប់​ជាក់ស្តែង ការកសាង​សមត្ថភាព ការលើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​កិច្ចសហប្រតិបត្តិការ​។ គិត​ត្រឹម​ឆ្នាំ​២០២៣ ដល់​ឆមាស​ទី​១ ឆ្នាំ​២០២៤ ភាគី​ទាំងពីរ បាន​សហការ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​ជាច្រើន​ករណី ទាំង​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​គ្រឿងញៀន​ជា​ដើម​។

​បន្ទាប់​ពី​អញ្ជើញ​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ និង​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង បាន​បន្ត​ជួបពិភាក្សា​ទ្វេភាគី​បន្ថែមទៀត​។ ក្នុងជំនួប​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​នានា ដែល​ភាគី​ចិន បាន​និង​កំពុង​ជួយ​កម្ពុជា​លើ​វិស័យ​សន្តិសុខ ទាំង​ការ​ផ្តល់​សម្ភារៈ​បច្ចេកទេស ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស និង​សកម្មភាព​ឆបោក​តាម​អន​ឡាញ​ជាដើម​។

​ជា​ការឆ្លើយតប ឯកឧត្តម វ៉ាង ស៊ា​វ​ហុង បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​ទាំងពីរ នា​ពេលកន្លងមក ព្រមទាំង​បាន​បង្ហាញ​ក្ដីសង្ឃឹម​ជឿជាក់​ខ្ពស់​ថា​នៅក្នុង​អាណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន នឹង​កាន់តែ​មាន​ភាព​រីកចម្រើន​ជា​ផ្លែផ្កា​។ ឯកឧត្តម ក៏​បាន​បញ្ជាក់​ជូន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត នូវ​ការ​បន្ត​គាំទ្រ និង​ផ្តល់​ជំនួយ​ទាំង​ផ្នែក​ពង្រឹងសមត្ថភាព និង​សម្ភារៈ​ផ្សេងៗ​ផងដែរ​។​

​ទន្ទឹម​នឹង​ការផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន ក្នុងជំនួប​នោះ ភាគី​ទាំងពីរ ក៏​បាន​គូសបញ្ជាក់​នូវ​អំណរ​សាទរ​ចំពោះ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ទាំង​ពីរ​លើក របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មកកាន់​ប្រទេស​ចិន កាលពី​ឆ្នាំ​២០២៣ ជាពិសេស​ការឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ ដោយ​បាន​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​នៃ​ការកសាង​សហគមន៍​វាសនា​រួម កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី សម្រាប់​ឆ្នាំ​២០២៤-២០២៨​។

​ក្នុង​បរិយាកាស​ប្រកបដោយ​មិត្តភាព ស្រប​តាម​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ឯកឧត្តម វ៉ាង ស៊ា​វ​ហុង សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ សាធារណៈ​ចិន បាន​អញ្ជើញ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​គណប្រតិភូ​កម្ពុជា ពិសា​អាហារ​នៅ​សណ្ឋាគារយួ​យអាន ទីក្រុង​ប៉េកាំង ដោយ​មាន​ការ​ថ្លែង​សុន្ទរកថា និង​កិច្ច​ពិភាក្សា​បន្ថែម​ប្រកប​ដោយ​ភាតរ​រវាង​ថ្នាក់ដឹកនាំ​និង​មន្ត្រីជាន់ខ្ពស់​នៃ​ភាគី​ទាំងពីរ​ផងដែរ​។

​សូមបញ្ជាក់​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​និង​កំពុង​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង និង​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​។ ទស្សនកិច្ច​នឹង​បន្ត​ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត នឹង​ដឹកនាំ​គណៈប្រតិភូ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ទិន្នន័យ​ធំ ខេត្ត​គួ​យ​ចូ​វ ការិយាល័យ​អនុវត្ត​ច្បាប់​នៃ​មន្ទីរ​សន្តិសុខ​សាធារណៈ​គ័ន​សាន​ហ៊ូ និង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​គួ​យ​ចូ​វ មុន​អញ្ជើញ​មាតុភូមិ​និវត្តន៍​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.